បរទេស៖ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ឃ្មុំនៅប្រទេសវៀតណាមបានប្រមូលលាមកសត្វ និងគរទុកនៅជុំវិញច្រកចូលសំបុករបស់ពួកវា ក្នុងគោលបំណងការពារពួកវាពីការវាយឆ្មក់ដ៏កាចសាហាវពីសំណាក់សត្វឪម៉ាល់។ ក្រុមការងារបានស្ទង់មតិពីអ្នកចិញ្ចឹមឃ្មុំចំនួន៧២នាក់ កាលពីចុងខែសីហា នៅពេលការវាយប្រហាររបស់សត្វឪម៉ាល់តែងតែកើតមានជាញឹកញាប់។
ការសិក្សាបាននិយាយថា ក្នុងចំណោមអ្នកចិញ្ចឹមទាំងនោះ មាន៥នាក់ទទួលការពូនសំបុកឃ្មុំលោកខាងលិច ហើយអ្នកចិញ្ចឹមឃ្មុំទាំងនោះបានសង្កេតឃើញថា ពុំមានពំនូកអាចម៍នៅលើសំបុករបស់ពួកវាឡើយ។ ប៉ុន្តែក្នុងចំណោមអ្នកចិញ្ចឹមឃ្មុំចំនួន៦៧នាក់ទៀតដែលនៅសល់ ដែលចិញ្ចឹមឃ្មុំលោកខាងកើត មាន៦៣នាក់បានរាយការណ៍ថា បានឃើញលាមកនៅពីមុខសំបុករបស់ពួកវា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកថែរក្សាសត្វឃ្មុំជាមធ្យមមានសំបុកឃ្មុំចំនួន១៥ ដើម្បីចាំយាម ហើយអ្នកចិញ្ចឹមទាំងនោះបានរាយការណ៍ថា បានឃើញចំណុចលាមក៧៤ភាគរយនៅលើសំបុករបស់ពួកវា។ ពំនូកអាចម៍បានលេចឡើង បន្ទាប់ពីការវាយប្រហារពីសត្វឪម៉ាល់ ហើយអ្នកស្រាវជ្រាវបានកំណត់ថា ពួកឃ្មុំបានប្រើវិធីសាស្ត្រនេះដើម្បីទប់ទល់នឹងវាយប្រហារមួយនេះ។ អ្នកស្រាវជ្រាវបាននិយាយថា វាពិតជាដំណើរការពិតមែន ព្រោះគេឃើញថា សំបុកឃ្មុំនានាដែលមានទម្ងន់នៃលាមកពីមធ្យមទៅច្រើន អាចកាត់បន្ថយហានិភ័យនៃការវាយប្រហារមែន។
នេះគឺជាការស្រាវជ្រាវដំបូង ដែលបានរាយការណ៍ថា
កម្មករឃ្មុំលោកខាងកើតបានប្រើប្រាស់លាមកសត្វ ដើម្បីការពារខ្លួន
ហើយក្រុមស្រាវជ្រាវមិនទាន់មានភស្ដុតាងបញ្ជាក់ថា
តើឃ្មុំទាំងនេះអាចប្រើលាមកបានច្រើនកម្រិតណានោះទេ។ ប៉ុន្តែឃ្មុំនៅប៉ែកលោកខាងលិច
ដូចជាឃើញមាននៅអាមេរិកខាងជើង
ពុំមានការរៀបចំខ្លួនការពារខ្លួនពីការវាយប្រហារពីសំណាក់សត្វឪម៉ាល់
ដូចទ័ពឃ្មុំលោកខាងកើតនោះទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]