ភ្នំពេញ៖ អាចនិយាយបានថា ថ្វីត្បិតតែពិធីបុណ្យ Christmas មិនមែនជាបុណ្យប្រពៃណីរបស់ខ្មែរយើង ក៏ពិតមែន ប៉ុន្តែយ៉ាងណាក៏ដោយ ក៏ប្រជាជនយើងមួយចំនួនតែងតែប្រារព្ធធ្វើពិធីនេះ ដើម្បីអបអរសាទរ តាមជំនឿសាសនារៀងៗខ្លួន មិនដែលខកខាននោះឡើយ។ មិនថាតាមបណ្ដាផ្សារទំនើប ហាងទំនិញ ឬអាហារដ្ឋាននានា គេតែងតែបានធ្វើវាឡើងដោយរៀបចំតុបតែងលម្អជាមួយនឹង របស់របរទំនើបៗផ្សេងៗបានយ៉ាងស្អាត នាអំឡុងខែធ្នូ នេះផ្ទាល់តែម្ដង។
ជាមួយគ្នានេះ អតីតតារាសម្ដែង កញ្ញា បេនី យ៉ាំង ក៏ដូចគ្នាដែរ ដោយកាលពីពេលថ្មីៗនេះ នាងក៏ទើបតែបានបង្ហោះវីដេអូមួយជាមួយនឹង ការបើកបង្ហាញទិដ្ឋភាពក្នុងផ្ទះរបស់នាង ដោយក្នុងនោះ បេនី យ៉ាំង បានធ្វើការរៀបចំតុបតែងផ្ទះវីឡាដ៏ស្កឹមស្កៃរបស់នាងជាមួយនឹង ដើមគ្រីសម៉ាស រូបសំណាក់តាណូអែល និងសម្ភារៈតែងលម្អជាច្រើនពាសពេញផ្ទះ មិនថាទាំងក្នុងបន្ទប់គេង តាមកាំជណ្ដើរ និងក្នុងបន្ទប់ទឹកនោះទេ គឺនាងសុទ្ធតែបានរៀបចំយ៉ាងស្អាត មើលទៅពិតជាគួរឲ្យចង់រស់នៅខ្លាំងមែនទែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយអ្វីដែលពិសេសនោះ សម្រាប់គ្រឿងតុបតែងវិញ តារាស្រីរូបនេះសុទ្ធតែបានធ្វើការកម្ម៉ង់ទិញមកពីក្រៅប្រទេសទាំងអស់ផងដែរ ទើបធ្វើឲ្យបរិយាកាសក្នុងផ្ទះតម្លៃរាប់ម៉ឺនដុល្លាររបស់នាង ពេលតុបតែងហើយ មើលទៅពិតជាស្អាត អ្នកណាៗឃើញហើយ ក៏សរសើរមិនដាច់ពីមាត់នោះឡើយ៕
ចង់ជ្រាបកាន់តែច្បាស់ ទស្សនារូបភាពនិង វីដេអូខាងក្រោម៖
![](https://s9.kh1.co/78/7897227aa5389399e7f246c4eeae17cea9b18e55.jpg)
![](https://s9.kh1.co/c4/c4f85db5cf6a509ea48d1a5d8c38f3f168694614.jpg)
![](https://s9.kh1.co/10/10402a572a1a7bec364be167f733ebcc7e1f9d52.jpg)
![](https://s9.kh1.co/79/79cf9708a8eee0fed1184d5d7f167543f29702d4.png)
![](https://s9.kh1.co/10/102f82355cd243be97715e4aef11dee40ca29dbf.png)
![](https://s9.kh1.co/c4/c4bc759abde7c491495c3d45a5b898d8e0ec1bd4.png)
![](https://s9.kh1.co/e9/e9f9d184f53bc3b719c6aef438d479ec402428c0.png)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]