ប៉េកាំង៖  នៅថ្ងៃព្រហស្បតិ៍នេះ​ រដ្ឋាភិបាលចិនបានដាក់បន្ថែមពន្ធ ទៅលើស្រាទំពាងបាយជូររបស់ប្រទេសអូស្រ្តាលី ​ដោយសារតែជម្លោះការទូត ដែល​បណ្តាលមកពីបញ្ហា  រាតត្បាតជំងឺកូវីដ១៩ និងជម្លោះដែនដី។ បន្ថែមពីនេះ​ ចិនក៏មានការខឹងខ្លាំងនៅពេល​ រដ្ឋាភិបាលអូស្រ្តាលីគាំទ្រថា ព្រភពដើមនៃជំងឺកូវីដ១៩នេះ កើតឡើងចេញពីប្រទេសចិន។

ក្រសួងពាណិជ្ជកម្មចិនបាន តម្រូវឱ្យអ្នកនាំចូលត្រូវបង់ប្រាក់កក់ពី ៦.៣% ទៅ ៦.៤% ដែលនឹងដំណើរការចាប់ពីថ្ងៃសុក្រស្អែកនេះ។ ​ទាក់ទងនឹងការបន្ថែមពន្ធទៅលើស្រាទំពាងបាយជូរអូស្រ្តាលី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបាននិយាយថា វានឹងធ្វើឱ្យផលិតផលនេះមិនអាចលក់បាននៅក្នុងប្រទេសចិននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រសួងការបរទេសចិនបានទាមទារឱ្យប្រទេសអូស្រ្តាលីត្រូវចាត់វិធានការផ្សេងៗ ​ ដើម្បីស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។

គួរជម្រាបផងដែរថា សម្រាប់ប្រទេសអូស្រ្តាលី ចិនគឺជាទីផ្សារនាំចេញដ៏សំខាន់មួយលើផលិតផលស្រាទំពាំងបាយជូររបស់ខ្លួន ក៏ដូចជា សាច់ និង​ ទំនិញផ្សេងៗទៀត៕

ស្រាទំពាងបាយជូររបស់ប្រទេសអូស្រ្តាលី
ស្រាទំពាងបាយជូររបស់ប្រទេសអូស្រ្តាលី
ស្រាទំពាងបាយជូររបស់ប្រទេសអូស្រ្តាលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]