មានជីវិតមួយចំនួនធំ កំពុងតែយំសោក កំពុងតែកើតទុក្ខ កំពុងតែប្រេះឆា ហើយអ្នកខ្លះទៀតដល់ថ្នាក់គិតថា កើតមក​សម្រាប់តែ ទុក្ខសោក ទៀតផង។ខណះនេះផងដែរក៏មានមនុស្សមួយចំនួនកំពុងតែចង់សម្លាប់ខ្លួន ព្រោះតែចង់​គេច​ពីបញ្ហាទៀតផង។ និយាយទៅជីវិតគឺស្មុគស្មាញណាស់ ពិបាកយល់ណាស់ បើសិនជាអ្នកកំពុងតែជួបបញ្ហា​អស់​ទាំង​នេះ សូមអានរឿងខាងក្រោមនេះ÷
មាននារីម្នាក់ សព្វថ្ងៃនេះគាត់គឺជាអ្នកនិពន្ធដ៏ល្បីល្បាញមួយរូប នៅក្នុងប្រទេសរបស់គាត់។ ថ្ងៃមួយ ជាថ្ងៃចុង​សប្ដាហ៍​គាត់ ក៏បានទៅដើរលំហែរលេងនៅមាត់ឆ្នេរមួយកន្លែង យ៉ាងស្រស់បំព្រង លាយលំជាមួយនឹងខ្យល់សមុទ្រពេល​ល្ងាច​ដ៏ត្រជាក់​ស្រទន់ គួរអោយចង់នៅក្បែរមិនណាយ រលកបកបោក ប៉ះនឹងផ្ទៃជ្រាំងសមុទ្រ ដូចជាសម្លេងភ្លេង កំពុង​តែ​លេងកំដរអ្នក ដើរស្រូបយកខ្យល់អាកាសអញ្ជឹង។មួយសន្ទុះក្រោយមក នាងបានក្រលេកឃើញមិត្តចាស់របស់នាង ឈ្មោះថាម្លិះពេលនោះ ម្លិះក៏ដើរតម្រង់មករកនាង ហើយសួរថា៖

ម្លិះ : ជាតា សុខទុក្ខមិចហើយឥឡូវ ហើយឯងមកប៉ុន្មានអ្នកដែរ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាតា : ចា៎គ្នាមកបីនាក់ ប៉ា ម៉ាក់ ហើយនឹងខ្ញុំ។ ហើយចុះឯងវិញ?

ម្លិះ : គ្នាមកតែម្នាក់ឯងទេ។

ជាតា : ឯងកើតអីសម្លាញ់ ម្ដេចក៏ឯងមកដើរលេងតែម្នាក់ឯងអញ្ជឹង រឺមួយក៏ឯងមានរឿងអ្វី?

ម្លិះ : ពួកម៉ាកគ្នាពិបាកចិត្តណាស់ មនុស្សដែលគ្នាស្រឡាញ់គេទៅចោលខ្ញុំហើយ គេមានអ្នកថ្មីហើយ ឯងដឹងទេ​ខ្ញុំធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីគេ លុយប្រាក់ខែដែលខ្ញុំបើកពីការងារ ខ្ញុំមិនហ៊ានចំណាយលើ ខ្លួនឯងទេ ជួយគេ គេចង់​បានអ្វីក៏គ្នាមិនដែលជំទាស់ដែរ តែឥឡូវគេប្រែអស់ហើយសម្លាញ់។ គ្នាស្អប់ខ្លួនឯងណាស់ ហេតុអ្វីក៏ល្ងង់​ដល់​ថ្នាក់នេះ។ កាលពីមុន ប៉ាហើយនឹងម៉ាក ឈ្លោះទាស់ទែងគ្នាគ្មានពេលល្ហែរ ដល់ឥឡូវនេះ គ្នាជួបតែរឿងឈឺចាប់បែប​នេះរហូត។
មួយសន្ទុះក្រោយមក ពួកគេទាំងពីរដើរផងនិយាយផង ហូរទឹកភ្នែកផង ស្រាប់តែបានជួបនឹងក្មេងស្រីរើសសម្រាម និង កំប៉ុងម្នាក់ ដៃរបស់នាងកាន់បេមានពណ៌សនៅនឹងដៃ។ ពេលនោះ ជាតាក៏បានហៅ ប្អូនស្រីនោះ។

ក្មេងស្រី : ចា៎បង

ជាតា : បងសុំសួរមួយបានទេ?

ក្មេងស្រី : មានការអ្វីបង សួរមកចុះ។

ជាតា : ម្ដេចក៏ប្អូនមករើសសម្រាមអញ្ជឹង ចុះគ្រួសារប្អូនមានជីវភាពដូចម្ដេច ទើបបណ្ដោយអោយប្អូនមករើសសម្រាម អញ្ជឹង។

ក្មេងស្រី : ខ្ញុំអត់មានពុកម៉ែ ដូចគេទេបង សព្វថ្ងៃខ្ញុំរស់នៅជាមួយលោកយាយ ខ្ញុំទៅរៀននៅពេលព្រឹក ពេលថ្ងៃ​ខ្ញុំមក​ដើររើសអេតចាយ។

ជាតា : ប្អូនលំបាកទេ ហើយមានអារម្មណ៍ថាស្អប់ជីវិតទេ ដែលប្អូនកើតមក រស់នៅដោយខ្វះភាពកក់ក្ដៅពី​ឳពុក​ម្ដាយ​ដូច្នេះ

ក្មេងស្រី : បងស្រី ខ្ញុំមិនដែលតូចចិត្តនឹងវាសនាខ្លួនឯងទេ ជីវិតគឺបែបនេះឯង ខ្ញុំគិតថាជីវិតនេះ គឺកំប្លែងណាស់ វាតែងតែ​លេងសើចជាមួយនឹងខ្ញុំ ដរាបមកហើយ។ មនុស្សមួយចំនួនធំពួកគាត់តែងតែ គិតថាជីវិតគាត់លំបាកណាស់ វេទនាណាស់ ខ្ញុំគិតថាមកពីពួកគាត់គ្រាន់តែដឹងអំពីជីវិតតែប៉ុណ្ណោះ ប៉ុន្តែបើគាត់ងាកមកគិត និងពិចារណា​អំពីជីវិតវិញ​គឺ​យើងនឹងឃើញថា ជីវិតគឺស្រស់បំព្រងណាស់ ហើយជីវិតគឺគ្មានអ្វីស្ថិតស្ថេរនោះទេ។

ទោះបីជាយើងខំប្រឹងហួងហែង ខំប្រឹងថែរក្សាយ៉ាងណា ចុងក្រោយ ជារបស់ធម្មជាតិដដែលនឹង ពេលយើងរីករាយ​នឹងអ្វីដែលខ្លួនយើងមាននោះ ហើយ​ជា​សេចក្ដីសុខ អ្នកខ្លះខំប្រឹងដើរស្វែងរកសេចក្ដីសុខ តាមពិតសេចក្ដីសុខនៅលើ​ខ្លួនយើងសោះ បងៗដឹងអត់ថា​ ខ្ញុំ​សប្បាយ​ចិត្តណាស់រាល់ថ្ងៃនេះ ត្បិតតែខ្ញុំគ្មានអ្វីធំដុំជួយដល់សង្គមជាតិរបស់ខ្ញុំ តែខ្ញុំបានជួយចូលរួមសម្អាត​បរិស្ថាន​របស់ខ្ញុំ ខ្ញុំពិតជាមានក្ដីសុខណាស់បង។

ធ្វើអោយខ្លួនឯងស្រស់ដូចផ្ការីក កុំធ្វើដូចឈឺចាប់ពេកពេលគេជីកទាំងឫស

•ស្រឡាញ់អ្វីដែលខ្លួនឯងមាន នៅហើយជាក្ដីសុខ។

•កុំស្រឡាញ់ហួងហែងខ្លាំងពេក នេះហើយជាក្ដីសុខ។

•ផ្ដល់ក្ដីស្រឡាញ់ ការសណ្ដោសប្រណីដល់ជីវិតទូទៅ នេះហើយជាក្ដីសុខ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]