ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុន រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ  បានអញ្ជើញបុរសម្នាក់ឈ្មោះ រនី សាគី អាយុ ៣៩ឆ្នាំ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេ  មិនព្រមពាក់ម៉ាស់ ហើយយកម៉ាសដែលគេចែកឲ្យ ជាន់ឈ្លីលើដីទៀតផង។

វីដេអូរបស់បុរសម្នាក់នេះ ត្រូវគេ បង្ហោះ ចែកចាយពេញហ្វេសប៊ុក រហូតទីបំផុត អាជ្ញាធរខណ្ឌសែនសុខ ធ្វើការអញ្ជើញបុរសខាងលើនេះមកអប់រំ ឡើងវិញ ហើយឲ្យរូបគេ សុំទោសជាសារធាណៈ ចំពោះទង្វើមិនគប្បីបែបនេះ ខណៈមនុស្សគ្រប់គ្នា កំពុងតែខ្លាចរអា និងការពារ តែបែរជា រូបគេ ធ្វើសកម្មភាពយ៉ាងដូច្នោះទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ផេករដ្ឋបាលខណ្ឌ សែនសុខ រាជធានីភ្នំពេញ ក៏បានឲ្យ លោក នី សាគី សុំទោសនូវទង្វើដែលខ្លួនបានប្រព្រឹត្ត ហើយរូបគេ ក៏សន្យានឹងអនុវត្ត និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល ដូចអ្នកទាំងអស់គ្នាដែរ៕

សកម្មភាពពេលមិនព្រមពាក់ម៉ាស់
ចុងក្រោយចេញមុខសូមទោស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]