ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបង្ហាញទីតាំងសម្រាប់យកសំណាកលើកទី២ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនៃព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា កាលពីថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក។

ស្របពេលជាមួយគ្នានេះដែរ ដូមីណូភីហ្សា ក៏បានបង្ហាញនូវទឹកចិត្ត «ខ្មែរជួយខ្មែរ» តាមរយៈការធ្វើភីហ្សាចំនួន ១,៥០០ សម្រាប់ធ្វើជាអាហារពេលព្រឹកទៅកាន់ក្រុមលោកគ្រូ អ្នកគ្រូពេទ្យ រួមទាំងបងៗកងកម្លាំងមានសមត្ថកិច្ច  ដែលត្រៀមនឹងបំពេញភារកិច្ចនៅពហុកីឡាដ្ឋានជាតិអូឡាំពិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដូមីណូភីហ្សា ចូលរួមកិច្ចការសង្គម

តាមរយៈ គណនីហ្វេសប៊ុកផ្លូវការរបស់ ដូមីណូ បានរៀបរាប់ឲ្យដឹងដូច្នេះថា៖

ដូមីណូភីហ្សា ចូលរួមកិច្ចការសង្គម

គួររំលឹកផងដែរថា នេះមិនមែនជាលើកទី១ទេ ដែល ដូមីណូ បានចូលរួមធ្វើកិច្ចការងារសង្គម និងបានចែករម្លែកក្ដីស្រឡាញ់ ព្រមទាំងបណ្ដុះនូវគំនិតខ្មែរជួយខ្មែរ។ ជាក់ស្ដែង នៅពេលដែលកូវីដចាប់ផ្ដើមកើតមាននៅប្រទេសកម្ពុជាលើកដំបូង ដូមីណូភីហ្សា បានធ្វើយុទ្ធនាការ១ដុល្លារ នៅរៀងរាល់ពេលដែលអតិថិជនធ្វើការកុម្ម៉ង់ភីហ្សា ដោយប្រើប្រាស់សេវាដឹកជញ្ជូនផ្ទាល់របស់ក្រុមហ៊ុន ហើយដែលកាលនោះ ដូមីណូភីហ្សា បានធ្វើការបរិច្ចាគជាភីហ្សាដល់ក្រុមគ្រូពេទ្យជួរមុខ ដែលមានទំហំទឹកប្រាក់ ៦,០០០ ដុល្លារ។ ថ្មីៗនេះទៀត ដូមីណូភីហ្សា ក៏បានឧបត្ថម្ភភីហ្សាចំនួន ៧០០ ភីហ្សា ទៅកាន់កងកម្លាំងមានសមត្ថកិច្ ចដែលបានចុះជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋនៅពេលទឹកជំនន់ ក្នុងអំឡុងពាក់កណ្ដាលខែតុលានេះ។

សូមចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩ទាំងអស់ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការរក្សាសុវត្ថិភាពយើងទាំងអស់ ឲ្យជៀសផុតពីការឆ្លងជម្ងឺកូវីដ-១៩។

ដូមីណូភីហ្សា ចូលរួមកិច្ចការសង្គម
ដូមីណូភីហ្សា ចូលរួមកិច្ចការសង្គម
ដូមីណូភីហ្សា ចូលរួមកិច្ចការសង្គម
ដូមីណូភីហ្សា ចូលរួមកិច្ចការសង្គម
ដូមីណូភីហ្សា ចូលរួមកិច្ចការសង្គម
ដូមីណូភីហ្សា ចូលរួមកិច្ចការសង្គម
ដូមីណូភីហ្សា ចូលរួមកិច្ចការសង្គម
ដូមីណូភីហ្សា ចូលរួមកិច្ចការសង្គម

លេខទូរស័ព្ទកុម្ម៉ង់ខ្ចប់ និងដឹកជូនឥតគិតថ្លៃ: 1800 2020

Facebook Page: https://www.facebook.com/DominosPizzaCambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]