ភ្នំពេញ៖  កាលពីព្រឹកមិញ មានពលករខ្មែរម្នាក់ដែលទើបមកពីប្រទេសម៉ាឡេស៊ី ដែលតម្រូវឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយកន្លែង ដែលមានទីតាំងតាមផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានលោតពីលើអគារសណ្ឋាគារ បណ្តាលឲ្យធ្លាយដំបូលសាលារៀនសុធារស រងរបួសធ្ងន់ធ្ងរ ដោយពេលនេះ បាននាំទៅមន្ទីរពេទ្យហើយ។

ចំពោះ ជនរងគ្រោះរូបនេះ មានឈ្មោះ សួន វាសនា អាយុ២៣ឆ្នាំ ស្នាក់នៅធ្វើចត្ដាឡីស័កក្នុងសណ្ឋាគារ មួយកន្លែង បន្ទប់លេខ៥១១ ជាន់ទី៥ ផ្លូវ៣១២ ក្រុម២៣ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបាន រងរបួសបែកក្បាល និងមានស្នាមឆូតលើដងខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការធ្លាក់ពីលើអគារសណ្ឋាគារនេះ ជារឿងផ្ទាល់ខ្លួនរបស់ជនរងគ្រោះ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩នោះឡើយ ដោយសារតែ រូបគេ បានភ្លាត់ជើង និងមានភាពររវើរវាយ ព្រោះតែការប្រើប្រាស់គ្រឿងញឿន។ ហើយគួបផ្សំ នឹងការជំពាក់លុយគេទៀតសោត។ គួរបញ្ជាក់ផងដែរថា បុគ្គលរូបនេះ ត្រូវបានធ្វើតេស្តិ៍ រកជំងឺកូវីដ១៩ តែដោយលទ្ធផល គឺអវិជ្ជមាន តែរូបគេ ត្រូវ ចត្ដាឡីស័ក ឲ្យគ្រប់ថ្ងៃសិន នៅសណ្ឋាគារមួយកន្លែង៕

ចំពោះរូបជនរងគ្រោះ ខ្មែរឡូត មិនអាចបង្ហាញបានទេ ដោយសារតែ មានសភាពមានឈាមខ្លះៗ

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល 
ទីកន្លែងក់ើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]