វៀតណាម៖ នៅឆ្នាំ២០១៩ អ្នកវិទ្យាសាស្ត្រអាមេរិកនិងវៀតណាមកំពុងស្រាវជ្រាវជីវចម្រុះ នៅតាមព្រៃនិងភ្នំនៃប្រទេសវៀតណាម នៅពេលពួកគាត់បានប្រទះឃើញពស់មួយប្រភេទដែលមានរូបរាងចម្លែក។ វាមានសម្បុរខ្មៅឡើងពណ៌ដូចឥន្ទធនូ ដែលស្រការបស់វានឹងដេញពណ៌គ្នានៅពេលត្រូវពន្លឺ។ ស្រការបស់វាមានរាងល្អិតនិងក្រឡាយ៉ាងប្លែក។ ក្រុមអ្នកវិទ្យាសាស្ត្រមិនដឹងថា ពួកគាត់បានប្រទះឃើញប្រភេទពស់ ដែលមិនទាន់ត្រូវបានគេស្រាវជ្រាវនៅឡើយ។
ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Smithsonian នៅសហរដ្ឋអាមេរិក និង Vietnam Academy of Science and Technology ទើបតែបានចេញផ្សាយការរកឃើញរបស់ពួកគាត់ នៅក្នុងទិន្នានុប្បវត្តិ Copeia កាលពីថ្ងៃចន្ទ។ ពួកគាត់បានប្រទះឃើញពស់នេះ នៅខេត្ត Ha Giang ភាគខាងជើងប្រទេសវៀតណាម ដែលមានព្រំប្រទល់ជាប់ប្រទេសចិន។ វាជាប្រភេទសត្វដែលកម្រមើលឃើញ ដោយសារវាតែងតែរស់នៅលាក់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមអ្នកស្រាវជ្រាវដឹងថា ពស់ប្រភេទនេះស្ថិតនៅអំបូរ Achalinus ដែលមានស្រកាចម្លែក។ មកដល់ពេលនេះ មានប្រភេទពស់ចំនួន១៣ ដែលស្ថិតនៅក្នុងអំបូរនេះ ដែលចំនួន៦ប្រភេទត្រូវបានរកឃើញនៅក្នុងប្រទេសវៀតណាម។ ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា សត្វពស់នេះដែលពួកគេបានដាក់ឈ្មោះថា Achalinus zugorum អាចនឹងមានប្រយោជន៍សម្រាប់ការសិក្សា។
អំបូរ Achalinus មានមែកសាខាច្រើននៃការវិវត្ត មុនប្រភេទក្រុមដទៃទៀត ហើយវាមានឥរិយាបថខុសគ្នាខ្លាំងពីពស់ដទៃទៀត ដែលវាអាចផ្ដល់ព័ត៌មានសំខាន់ៗអំពីការវិវត្តរបស់ពស់។ បន្ទាប់ពីការអង្កេត ក្រុមអ្នកស្រាវជ្រាវបាននាំយកប្រភេទសត្វនេះទៅវិទ្យាស្ថាន Smithsonian នៅសហរដ្ឋអាមេរិក ដែលគេបានយកសំណាកនិងលទ្ធផលឌីអិនអេរបស់វា។ សត្វពស់នេះនឹងត្រូវបានគេបញ្ជូនទៅប្រទេសវៀតណាមវិញផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]