មិនថាម៉ាក់ប៉ាណាទេ តែងតែចង់ឲ្យកូនលូតលាស់បានល្អគ្រប់ផ្នែក ទាំងរាងកាយ និងប្រាជ្ញា។ ធម្មតា ម៉ាក់ប៉ាចង់ឲ្យកូនតូចញ៉ាំអាហារល្អៗគ្រប់គ្រាន់សម្រាប់ការលូតលាស់ ហើយភាគច្រើនឃើញកូនមានរូបរាងស្គមស្គាំងចេះតែបារម្ភ រកនឹកគ្រប់វិធីដើម្បីឲ្យឡើងទម្ងន់តាមស្តង់ដារ។
ទាក់ទងនឹងបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារបានឲ្យដឹងថា ម៉ាក់ប៉ាមួយចំនួនចង់ឲ្យកូនឡើងគីឡូតាមស្តង់ដារ ព្រោះបើកូនស្គម មិនសូវញ៉ាំអាចបណ្ដាលឲ្យក្មេងខ្វះជីវជាតិ ជាហេតុប៉ះពាល់ទៅដល់ការលូតលាស់ ឬអាចប៉ះពាល់ដល់សុខភាពថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកស្រីបន្តថា ការដែលចង់ឲ្យកូនឡើងគីឡូមិនមែនជារឿងពិបាកទេ បើធ្វើតាមតិចនិកខាងក្រោម ហើយអាហារដែលជួយកូនឲ្យឡើងគីឡូផ្ដើមចេញពីអាហារគ្រឹះគ្រប់មុខដូចជា៖
១. ឧស្សាហ៍ធ្វើជាប្រភេទទឹកស៊ុបឲ្យកូនញ៉ាំ ឬយកទឹកស៊ុបទៅដាំបាយ បបរឬធ្វើម្ហូបឲ្យកូន ដើម្បីទទួលបានវីតាមីនបន្ថែម (អាចយកទឹកស៊ុបប្រើជំនួសទឹកស្អាត)
២. ផ្ដល់វីតាមីនចម្រុះឲ្យកូនជាមួយ ប្រភេទអាហារដែលមានប្រូតេអ៊ីន និងផ្ដល់ថាមពលខ្ពស់ដូចជា ដំឡូង ចេក ប៊ើរ ស៊ុត ប្រភេទគ្រាប់ធញ្ញជាតិដែលមានជាតិម្សៅ ឬប្រភេទធញ្ញជាតិប្រើជំនួសបាយបាន
៣. បន្ថែមប្រភេទដំណាប់ផ្លែឈើដែលគ្មានជាតិស្ករ ដើម្បីជួយឲ្យកូនមានថាមពល និងជាប្រភពកាបូអ៊ីដ្រាតល្អបំផុតសម្រាប់កុមារ
៤. ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ទៅតាមអាយុកូន
៥. ទម្លាប់កូនឲ្យគេងទៀងទាត់ល្អ។ល។
វេជ្ជបណ្ឌិតឯកទេសជំងឺកុមាររូបនេះបញ្ជាក់ថា ទោះយ៉ាងណា កូនថ្លោសៗមិនប្រាកដថាមានសុខភាពល្អ រីឯកូនស្គមៗក៏មិនប្រាកដថាមានសុខភាពខ្សោយដែរ។ បើម៉ាក់ប៉ាចង់ដឹងកូនស្ទើរទម្ងន់ ឬអត់ គួរតាមដានកម្ពស់ គីឡូធៀបនឹងអាយុតាមប័ណ្ណពណ៌លឿង ដែលបានពីពេទ្យក្រោយពេលសម្រាលទើបច្បាស់លាស់ជាង។
មួយវិញទៀត បើម៉ាក់ប៉ាបារម្ភពីការលូតលាស់កាយសម្បទាកូន គួរយកអាអូនទៅពិគ្រោះជាមួយពេទ្យជំនាញ និងសុំគ្រូពេទ្យពិនិត្យតាមការជាក់ស្ដែងជាជម្រើសល្អបំផុត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]