តេហេរ៉ង់់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បាននិយាយកាលពីថ្ងៃពុធថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បាននឹងកំពុងបង្កការលំបាកខ្លាំងដល់អ៊ីរ៉ង់ ក្នុងការបញ្ជាទិញឱសថ ឧបករណ៍វេជ្ជសាស្ត្រ ក៏ដូចជាវ៉ាក់សាំងកូវីដ១៩ ដែលជាតម្រូវការចាំបាច់សម្រាប់ប្រទេសនៅមជ្ឈឹមបូព៌ាមួយនេះ។
រម្លឹកថា កាលពីឆ្នាំ២០១៨ គឺក្រោយពេលសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ រដ្ឋបាលរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មយ៉ាងច្រើន ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យធនាគារ ឧស្សាហកម្មប្រេង និងឧស្ម័នដ៏សំខាន់។ ហើយបើទោះបីសហរដ្ឋអាមេរិកប្រកាសថា ឱសថនិងទំនិញមនុស្សធម៌ ត្រូវបានរួចផុតពីការដាក់ទណ្ឌកម្មយ៉ាងណាក៏ដោយ ប៉ុន្តែការរឹតត្បិតលើពាណិជ្ជកម្ម បានធ្វើឱ្យធនាគារនិងក្រុមហ៊ុនជាច្រើននៅទូទាំងពិភពលោក មានការស្ទាក់ស្ទើរក្នុងការធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ដោយខ្លាចមានវិធានការដាក់ទណ្ឌកម្មពីទីក្រុងវ៉ាស៊ីនតោន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទាក់ទងនឹងបញ្ហានេះ លោក ហាសាន់ រូហានី បានគូសបញ្ជាក់ដូច្នេះថា៖
យ៉ាងណាមិញ លោក រូហានី ក៏នៅតែសង្ឃឹមថា អាជ្ញាធរអ៊ីរ៉ង់នឹងធ្វើអ្វីៗ ដែលពួកគេអាចធ្វើបាន ដើម្បីបញ្ជាទិញវ៉ាក់សាំងពីបរទេស ក្នុងគោលដៅផ្តល់វ៉ាក់សាំងទាំងនោះ ទៅដល់អ្នកដែលមានហានិភ័យឆ្លងជំងឺខ្ពស់ ឱ្យបានឆាប់បំផុត។
គួរជម្រាបថា កាលពីសប្តាហ៍មុន អ៊ីរ៉ង់បាននិយាយថាខ្លួនកំពុងផលិតវ៉ាក់សាំងផ្ទាល់ខ្លួន ជាមួយនឹងការធ្វើតេស្តលើអ្នកជំងឺមនុស្ស ដែលរំពឹងថានឹងចាប់ផ្តើមនៅខែក្រោយ។ ជាងនេះទៅទៀត អ៊ីរ៉ង់ក៏មានគម្រោងទិញវ៉ាក់សាំងចំនួន ២០លានដូស ពីបរទេសសម្រាប់ប្រជាជនរបស់ខ្លួនដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]