ជាការពិតណាស់ មនុស្សយើងខ្លះញ៉ាំអាហារច្រើនដែរ តែមិនចេះធាត់សោះ ធ្វើឲ្យអ្នកខ្លះច្រណែនទៀតផង។ តាមការពិតមានហេតុផលមួយចំនួនធ្វើឲ្យអ្នកទាំងនោះមិនចេះឡើងគីឡូតែផ្ដាស និងអាចនៅរក្សារាងមិនឲ្យធាត់បាន។ តើហេតុផលអ្វីខ្លះ?
១. គេងបានគ្រប់គ្រាន់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជួនកាលអ្នកដែលមិនឡើងគីឡូផ្ដេសផ្ដាស មកពីអ្នកទាំងនោះគេងបានស្កប់ស្កល់។ គ្នាយើងដឹងទេការគេងលក់ស្កប់ស្កល់ មានសារៈសំខាន់ណាស់ក្នុងការសម្រកទម្ងន់។ ផ្ទុយទៅវិញ បើសិនជាយើងគេងមិនបានគ្រប់គ្រាន់ទេនោះ រាងកាយយើងនឹងផលិតអ័រម៉ូនករទីសូល (Cortisol) ដែលជាអ័រម៉ូនម្យ៉ាងទាក់ទាញចំណង់អាហារ ព្រមទាំងធ្វើឲ្យរាងកាយពិបាកក្នុងការរំលាយកាបូអ៊ីដ្រាត ក៏ដូចជាដុតបំផ្លាញជាតិខ្លាញ់ផងដែរ។
២. ធ្វើចលនាច្រើនប្រចាំថ្ងៃ
ពេលខ្លះយើងឃើញស្រីៗខ្លះដែលមានរូបរាងស្គម មិនសូវធ្វើលំហាត់ប្រាណ ប៉ុន្តែពួកគាត់មិនងាយឡើងគីឡូឡើយ។ យើងត្រូវមើលបន្តទៀតថាក្នុងមួយថ្ងៃៗគាត់បានធ្វើអ្វីខ្លះទោះមិនបានហាត់ប្រាណ។ កត្តានេះអាចបណ្ដាលមកពីការធ្វើចលនាច្រើនប្រចាំថ្ងៃ ដែលមានលក្ខណៈសាមញ្ញៗ ដូចជា ការឡើងចុះកាំជណ្ដើរ ធ្វើកិច្ចការផ្ទះ ឬដើរទិញឥវ៉ាន់ជាដើម។
៣. រំញោចនៃអ័រម៉ូនខ្ពស់
តាមពិតទៅ អ័រម៉ូនមានតួនាទីយ៉ាងសំខាន់ក្នុងការកំណត់នូវទម្ងន់រាងកាយ។ តួយ៉ាង ដូចជាអ្នកដែលមានរំញោចអ័រម៉ូនលីពទីន ខ្ពស់ គឺមានភាពងាយស្រួលក្នុងការសម្រកទម្ងន់ និងថែមទាំងអាចគ្រប់គ្រងនូវការឃ្លានបានផងដែរ។ នៅពេលដែលអ័រម៉ូនលីពទីនខ្ពស់ជាងចំណុចជាក់លាក់មួយ រាងកាយនឹងដុតបំផ្លាញថាមពលនៅក្នុងកម្រិតធម្មតា។ ប៉ុន្តែ នៅពេលដែលអ័រម៉ូនប្រភេទនេះចុះទាប រាងកាយយើងនឹងរក្សាទុកនូវថាមពល ព្រមទាំងភ្ញោចអារម្មណ៍នៃការស្រេកឃ្លានឡើងមកជំនួសវិញ។
៤. ជម្រើសនៃអាហារត្រឹមត្រូវ
ជាមួយគ្នានេះដែរ ការឡើងទម្ងន់មិនមែនអាស្រ័យលើបរិមាណនៃចំណីអាហារទាំងស្រុងឡើយ។ អ្នកដែលមានរូបរាងស្គមមួយចំនួន ញ៉ាំច្រើនក៏ពិតមែន ប៉ុន្តែបើអាហារទាំងនោះ មិនសូវមានកាឡូរី និងសារធាតុចិញ្ចឹមផ្សេងៗច្រើននោះទេ នាំឲ្យពួកគាត់ក៏មិនងាយឡើងទម្ងន់ដែរ។
៥. ញ៉ាំយឺតៗ
ប្រសិនបើយើងញ៉ាំអាហារយឺតៗ មានន័យថាយើងទំពាអាហារបានម៉ត់ល្អ ដែលនាំឲ្យយើងមានអារម្មណ៍ឆាប់ឆ្អែត និងមិនងាយឡើងគីឡូឡើយ។ លើសពីនេះ វាក៏ធ្វើឲ្យយើងបានដឹងពីរសជាតិនៃអាហារ ព្រមទាំងបង្កើននូវអារម្មណ៍ស្រស់ស្រាយក្រោយពេលញ៉ាំអាហាររួចថែមទៀតផង។ ជាពិសេស ការញ៉ាំអាហារយឺតៗ ក៏ជួយសម្រួលដល់រំលាយអាហារ ព្រមទាំងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពយើងផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]