ធម្មតា ស្រីៗគ្នាយើងណាដែលមិនចង់បានស្បែកភ្លឺរលោង និងសុខភាពល្អនោះ។ ម្នាក់ៗស្រលាញ់ណាស់ស្បែកមើលទៅស្អាត មានសំណើម ហេតុនេះក៏មានការលើកឡើងមួយថា ចង់ឲ្យស្បែកមានសំណើមទាល់តែយើងញ៉ាំទឹកឲ្យបានច្រើនដែរ ទើបមិនស្ងួត។ ចុះបើគ្រាន់តែផឹកទឹកបានច្រើន មិនប្រើផលិតផលផ្ដល់សំណើមដល់ស្បែក ស្បែកនៅតែមានសំណើមរលោងអត់?
ទោះបីជាការផឹកទឹកបានគ្រប់គ្រាន់សំខាន់សម្រាប់សុខភាពទូទៅរបស់យើង តែវានៅមិនទាន់ច្បាស់នៅឡើយទេថា ផឹកទឹកច្រើនជួយឲ្យស្បែកមានសំណើមដែរនោះ។ នេះបើតាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាទូទៅ ស្បែកយើងមាន ៣ ស្រទាប់ គឺស្រទាប់ខាងក្រៅ (Epidermis) ស្រទាប់ក្រោមស្បែក (Dermis) និងជាលិកាក្រោមស្បែក។ ប្រសិនបើស្រទាប់ក្រៅបំផុតមិនមានផ្ទុកជាតិទឹកគ្រប់គ្រាន់ទេនោះ ស្បែកនឹងបាត់បង់ភាពតឹង និងមានអារម្មណ៍គ្រើមមិនខាន។ ទោះបីយ៉ាងនេះក្ដី វានៅមិនទាន់មានការស្រាវជ្រាវច្បាស់លាស់បញ្ជាក់ពីការផឹកទឹកច្រើនមានឥទ្ធិពលលើស្បែកមានសំណើម ឬរូបរាងខាងក្រៅរបស់ស្បែកយើងទេ។
វេជ្ជបណ្ឌិតរូបនេះបញ្ជាក់ថា ប្រសិនបើយើងចង់រក្សាស្បែកឲ្យមានសំណើម យើងគួរធ្វើតាមជំហានថែស្បែកប៉ុន្មានខាងក្រោមនេះ៖
- ចៀសវាងូតទឹកក្ដៅយូរ
- ប្រើសាប៊ូលាងខ្លួនស្រទន់ គ្មានជាតិកាត់ខ្លាំង
- ចៀសវាងប្រើសាប៊ូ និងផលិតផលដែលមានជាតិអាល់កុល ក្លិនទឹកអប់ និងអាស៊ីដ retinoids ឬ alpha hydroxy
- លាបគ្រីម ឬឡេផ្ដល់សំណើមភ្លាមក្រោយងូតទឹករួច ឬលាងដៃហើយ
- ប្រើម៉ាស៊ីនបន្សុទ្ធខ្យល់
- ពាក់ស្រោមដៃពេលចេញទៅក្រៅក្នុងអាកាសធាតុត្រជាក់។ល។
លើសពីនេះ បើយើងនៅតែមានកង្វល់ពាក់ព័ន្ធនឹងបញ្ហាស្បែក គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ឬគ្រូពេទ្យសើស្បែកតែម្ដង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]