អង់គ្លេស៖ មនុស្សម្នាចាប់ផ្ដើមធ្វើសកម្មភាពថ្មីៗ នៅពេលវេលាដាក់នៅដាច់ដោយឡែកពីគ្នា ដោយអ្នកខ្លះចាប់ផ្ដើមដោយមានក្ដីសង្ឃឹមផងដែរ។ នៅឆ្នាំនេះ ប្រជាជនអង់គ្លេសបានរកឃើញវត្ថុជាង៤៧,០០០មុខ នៅខាងក្រោយផ្ទះរបស់ពួកគេ នេះបើយោងសេចក្ដីប្រកាសរបស់សារមន្ទីរអង់គ្លេសក្នុងសប្ដាហ៍នេះ។
មនុស្សធម្មតាបានរកឃើញវត្ថុបុរាណជាប្រវត្តិសាស្ត្រភាគច្រើន តាមរយៈការធ្វើដំណើរតាមជនបទ ជាមួយឧបករណ៍ដែករាវរក ហើយពួកគាត់បានកត់ត្រាទុកនូវអ្វីដែលរកឃើញ ទៅឲ្យខាងសារមន្ទីរផងដែរ។ សារមន្ទីរអង់គ្លេសបាននិយាយថា កម្មវិធីមួយបានមើលឃើញថា មានការកើនឡើងចំពោះមនុស្សដែលបានធ្វើបច្ចុប្បន្នភាពកំណត់ត្រាវត្ថុបុរាណ នៅតាមប្រព័ន្ធអ៊ីនធឺណេត ខណៈពេលប្រទសកំពុងស្ថិតនៅក្រោមការបិទតំបន់យ៉ាងពេញទំហឹង នៅចន្លោះថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី១៣ ខែឧសភា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឃ្លាំងទិន្នន័យបានកត់ត្រាថា វត្ថុបុរាណជាង១.៥លានមុខត្រូវបានរកឃើញចាប់តាំងពីឆ្នាំ១៩៩៨មក ដោយសាធារណជនជាជាងអ្នកជំនាញផ្នែកបុរាណវិទ្យា។
ក្នុងចំណោមការរកឃើញថ្មី ក្នុងនោះមានគំនរកាក់មាសចំនួនពីរកន្លែងផងដែរ។ ទីមួយ កាក់មាសអាហ្វ្រិកខាងត្បូងចំនួន៥០ត្រូវបានគេឃើញ នៅក្រុង Milton Keynes ដែលមានចម្ងាយ៨០គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុងឡុងដ៍។ កំណប់កាក់មាសដ៏សំខាន់មួយទៀតដែលមានចំនួន៦៣ និងកាក់ប្រាក់ចំនួនមួយដែលមានរូបស្ដេច Edward IV និង Henry VIII ទំនងជាត្រូវបានគេកប់នៅសតវត្សរ៍ទី១៦៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]