សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីការឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ១,០៣០ករណី នៅពីថ្ងៃអាទិត្យនេះ (១៣ ធ្នូ) ដែលជាកំណត់ត្រាប្រចាំថ្ងៃលើកទី២ ហើយក្នុងនាមជាប្រទេសដំបូងមួយដែលទទួលបានជោគជ័យក្នុងការគ្រប់គ្រង Covid-19 ឥឡូវនេះកូរ៉េខាងត្បូងកំពុងប្រយុទ្ធនឹងរលកទីបីដ៏ខ្លាំងក្លា។
ក្នុងចំណោមករណីថ្មីនេះមាន ១,០០២នាក់ ជាអ្នកឆ្លងក្នុងសហគមន៍។ ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េបាននិយាយថា វាធ្វើឱ្យការឆ្លងសរុបកើនដល់ ៤២,៧៦៦នាក់ ដោយមានអ្នកស្លាប់ចំនួន ៥៨០នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកនាយករដ្ឋមន្រ្តី Chung Sye-kyun កាលពីថ្ងៃសៅរ៍បាននិយាយថា ការរឹតបន្តឹងឱ្យមានគម្លាតឆ្ងាយពីគ្នាកម្រិតខ្ពស់បំផុតរបស់ប្រទេស នឹងមិនអាចជៀសផុតបានទេ ប្រសិនបើការរីករាលដាលនៅតែបន្ត បើសិនជាឈានដល់ដំណាក់កាលនោះមែន នោះវាគឺជាការដាក់ប្រទេសក្នុងភាពអាសន្នដំបូងបំផុត សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីបួនរបស់អាស៊ីមួយនេះ។
ប្រទេសកូរ៉េខាងត្បូងត្រូវបានគេកោតសរសើរចំពោះភាពជោគជ័យរបស់ខ្លួន ក្នុងការទប់ស្កាត់ការឆ្លងវីរុសដោយគ្មានការដាក់ប្រទេសក្នុងភាពអាសន្ន ដោយប្រទេសនេះបានពឹងផ្អែកយ៉ាងខ្លាំងទៅលើការតាមដានរកអ្នកប៉ះពាល់ និងការធ្វើតេស្តរកវីរុស ចាប់តាំងពីករណីដំបូងរបស់ប្រទេសនេះកាលពីខែមករាមក។
កាលពីថ្ងៃសៅរ៍ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីការឆ្លងថ្មីចំនួន ៩៥០ករណី ដែលជំរុញឱ្យប្រធានាធិបតីលោក Moon Jae-in បញ្ជាឱ្យមានការចល័តប៉ូលិស យោធា និងគ្រូពេទ្យ ដើម្បីទប់ស្កាត់ការរីករាលដាលដែលលោកបានហៅថា ជាភាពអាសន្ន។
ទីក្រុងសេអ៊ូលស្ថិតនៅក្រោមកំរិតរឹតបន្តឹង២.៥។ ការឡើងដល់៣ដែលជាកំរិតខ្ពស់បំផុតក្នុង៥កំរិត នឹងតម្រូវឱ្យសាលារៀនប្តូរទៅជាការរៀនសូត្រពីចម្ងាយ ដោយអនុញ្ញាតឱ្យមានតែបុគ្គលិកចាំបាច់មកការិយាល័យ និងហាមឃាត់ការប្រមូលផ្តុំគ្នាពី១០នាក់ឡើង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]