អាមេរិក៖ អំពើហិង្សាបានផ្ទុះឡើងនៅតាមដងផ្លូវនៃទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដោយក្រុមស្តាំនិយមបានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករប្រឆាំង បន្ទាប់ពីមានការហែក្បួនដោយក្រុមអ្នកដែលប្រឆាំងនឹងជ័យជំនះ ក្នុងការឈ្នះឆ្នោតរបស់លោក Joe Biden។

ក្រុមបាតុករដែលគាំទ្រលោក Trump គឺក្រុម Proud Boys និងក្រុមប្រឆាំង Antifa បានធ្វើបាតុកម្មនៅតាមផ្លូវនៃទីក្រុង ហើយទោះបីជាប៉ូលិសបានបាញ់សារធាតុធ្វើឱ្យក្រហាយភ្នែក (pepper spray) ទៅលើសមាជិកនៃភាគីទាំងសងខាងក៏ដោយ ក៏ក្រុមទាំងពីរក៏នៅតែប្រមូលផ្ដុំគ្នាម្តងទៀត​ ហើយអំពើហិង្សានៅតែបន្តកើតមានជាបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សមាជិកនៃក្រុមស្តាំនិយមបានប៉ះទង្គិចគ្នាជាមួយក្រុមអ្នកប្រឆាំង នៅវ៉ាស៊ីនតោនឌីស៊ីនៅយប់ថ្ងៃសៅរ៍។ (រូបថត៖ Erin Scott/Reuters)

យោងតាមកាសែត Washington Post ដែលបានដកស្រង់សម្តីអ្នកនាំពាក្យ អ្នកពន្លត់អគ្គីភ័យក្រុង DC លោក Doug Buchanan បានអោយដឹងថា មនុស្សចំនួន៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយពួកគេត្រូវបានគេចាក់ឱ្យរបួសធ្ងន់ធ្ងរ ដែលអាចមានគ្រោះថ្នាក់ដល់ជីវិត។ ប៉ូលិសបាននិយាយថា មនុស្សចំនួន២៣នាក់ទៀតត្រូវបានចាប់ខ្លួន។

សមាជិកប្រមាណ២០០នាក់នៃក្រុម Proud Boys ដែលជាក្រុមហឹង្សាស្តាំនិយម បានចូលរួមការដើរក្បួនកាលពីព្រឹកថ្ងៃសៅរ៍នៅក្បែរសណ្ឋាគារ Trump ក្នុងរដ្ឋធានី។ ក្រុម Proud Boys បានពាក់ឯកសណ្ឋានប្រយុទ្ធ អាវការពារគ្រាប់ ពាក់មួកសុវត្ថិភាព និងធ្វើសញ្ញាដៃដែលបង្ហាញពីជនជាតិស្បែកស។

ពួកគេបានស្រែកជេរប្រមាថទៅលើក្រុមបាតុករប្រឆាំង Antifa និងបានដុតទង់ Black Lives Matters ប៉ុន្តែប៉ូលិសបានបំបែកក្រុមទាំងពីរបានដោយជោគជ័យ រហូតដល់ពេលល្ងាច។

ប៉ូលីសឈរយាមដើម្បីបំបែកក្រុមគូប្រជែង។ (រូបថត៖ Tasos Katopodis / Getty Images)

ការធ្វើបាតុកម្មក៏បានកើតឡើងដែរ នៅក្នុងរដ្ឋ Georgia, Pennsylvania, Michigan, Wisconsin, Nevada និង Arizona ដែលយុទ្ធនាការរបស់លោក Trump បានព្យាយាមលុបចោលការរាប់សន្លឹកឆ្នោត។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅឯទីក្រុង Olympia បានរាយការណ៍ថា មនុស្សម្នាក់ត្រូវបានបាញ់សម្លាប់ និងបីនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករគាំទ្រនិងប្រឆាំងនឹងលោក Trump ។

នៅព្រឹកថ្ងៃសៅរ៍នេះ ក្រុមអ្នកគាំទ្ររបស់លោក Trump ដែលកាន់ទង់ជាតិ និងផ្លាកសញ្ញា បានបោះជំហានឆ្ពោះទៅរកសភា និងតុលាការកំពូលតាមរយៈទីប្រជុំជនទីក្រុងវ៉ាស៊ីនតោន ដែលត្រូវបានបិទចរាចរណ៍ដោយឡានប៉ូលិស និងឡានដឹកទំនិញ។

មានអ្នកហែក្បួនតិចតួចណាស់ដែលពាក់ម៉ាស់ បើទោះបីជាមានការស្លាប់ និងករណី Covid-19 កើនឡើងក៏ដោយ។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោន គឺតិចជាងអំឡុងពេលនៃការតវ៉ាស្រដៀងគ្នាកាលពីខែមុន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]