ភ្នំពេញ៖ សឹងមិនចង់ជឿទេថា គូស្វាមីភរិយាដ៏ផ្អែមល្ហែម ដូចជា ឧកញ៉ា ឌួង ឆាយ និងភរិយា បានឈានដល់ដំណាក់ការ លែងលះគ្នាយ៉ាងដូច្នេះសោះ ក្រោយលោកជំទាវ បានបង្ហោះសារកាលពីប៉ុន្មានម៉ោងមុន ធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ដោយក្នុងផេករបស់លោកជំទាវ ដែលត្រូវជាភរិយា ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារមួយ អមជាមួយនឹងរូបថតជុំគ្នា ជាមួយនឹងកូន ដោយលោកជំទាវ បានសរសេរថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះសារមួយនេះ ក៏មានមនុស្សមួយចំនួនបានគិតថា គេ Heck អាខោន របស់លោកជំទាវ ខណៈមនុស្សភាគច្រើនទៀតបានគិតថា ជារឿងពិត ដោយសារតែឃើញ លោកជំទាវ បានបង្ហោះសារប្លែកៗ តាំងពីចុងខែវិច្ឆិកាមកម្ល៉េះ ហើយបន្ទាប់មក ក៏មិនសូវឃើញ លោកជំទាវ បង្ហោះរូបថតជុំគ្រួសារទៀតដែរ រហូតមកទល់ថ្ងៃនេះ គឺលោកជំទាវ បានបញ្ចេញសារបែបនេះតែម្តង។
យ៉ាងណាមិញ មិនមានអ្នកណាម្នាក់ចង់ឲ្យ ជីវិតគ្រួសាររបស់ លោកជំទាវ ជួបរឿងបែបនេះទេ ខណៈបានសាងជីវិតគ្រួសារអស់រយៈពេលជាច្រើនឆ្នាំ និងមានកូនជាចំណងដៃជាមួយនឹងគ្នាទៅហើយ តែយើងក៏មិនអាចដឹងថា ជីវិតរបស់គ្រួសាររបស់លោកជំទាវ មានអ្វីខ្លះទេ រហូតគាត់ បញ្ចេញសារយ៉ាងដូច្នេះ នៅក្នុងថ្ងៃនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]