អេស្វាទីនី៖ នាយករដ្ឋមន្រ្តីប្រទេសអេស្វាទីនី លោក Ambrose Dlamini ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩កាលពី ៤សប្តាហ៍មុន បានទទួលមរណភាពក្នុងវ័យ ៥២ឆ្នាំ បន្ទាប់ពីត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសអាហ្វ្រិកខាងត្បូង។
ឧបនាយករដ្ឋមន្រ្តី លោក Themba Masuku បានគូសបញ្ជាក់ថា លោក Dlamini ត្រូវបានបញ្ជូនទៅអាហ្វ្រិកខាងត្បូងកាលថ្ងៃទី ១ ខែធ្នូ ដើម្បីធ្វើការព្យាបាលនិងតាមដានជំងឺឱ្យបានដិតដល់ ប៉ុន្តែដោយសារជំងឺធ្ងន់ធ្ងរពេក លោកក៏បានទទួលមរណភាព កាលពីថ្ងៃអាទិត្យមិ្សលមិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរជម្រាបថា បច្ចុប្បន្នអេស្វាទីនី ដែលជាប្រទេសមានប្រជាជនប្រមាណ ១.២លាននាក់ បានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៦,៧៦៨នាក់ ដោយក្នុងនោះ មានអ្នកស្លាប់ចំនួន ១២៧នាក់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]