កំពង់ចាម៖ ធ្លាប់តែស្រមៃលេងៗ ថាមានថ្ងៃមួយឈ្នះរង្វាន់ធំ ដឹងតែអាចដោះបំណុលធនាគារបាន នោះជីវិតនឹងរស់នៅបានធូរខ្លួន នេះជាពាក្យពិតរបស់លោក ហុង វណ្ណៈ អាយុ 38ឆ្នាំ រស់នៅខេត្តកំពង់ចាម ជាអ្នកឈ្នះរង្វាន់ធំរបស់ភេសជ្ជៈប៉ូវកម្លាំង M-150​ ក្នុងពេលថ្មីៗនេះ។

ក្តីស្រមៃប្រែក្លាយជាការពិត នៅពេលដែលលោក ហុង វណ្ណៈ ដែលមានមុខរបរជាអ្នករត់ឡានតាក់ស៊ីពីភ្នំពេញទៅមកខេត្តកំពង់ចាម តែងតែទិញភេសជ្ជៈប៉ូវកម្លាំង M-150 ញ៉ាំជារៀងរាល់ថ្ងៃ ដើម្បីជួយឲ្យគាត់មានកម្លាំង និងស្វាងងងុយគេងក្នុងពេលបើកបរផ្លូវឆ្ងាយផង លោកទិញញ៉ាំមិនដែលខានមួយដប ឬពីរដបក្នុងមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃមួយលោកបានទិញ M-50 នៅចំណតរថយន្តកំពង់ចាម ដែលគ្រានោះអ្នកលក់បានយកចេញពីធុងក្លាស្សេត្រជាក់ៗមានចំនួន 6ដប ហើយច្រកថង់ឲ្យអតិថិជនផ្សេងចំនួន 5ដប និងសល់មួយដបចុងក្រោយក៏ហុចឲ្យគាត់ គាត់ក៏បើកគម្របដបញ៉ាំធម្មតា ហើយប្រុងនឹងបោះគម្របនោះចោល ប៉ុន្តែលោកក្រឡេកភ្នែកទៅឃើញទាន់ នៅក្រោមគម្របដបនោះមានលេខ 0 យ៉ាងច្រើន។

លោក ហុង​ វណ្ណៈ បើកភ្នែកធំៗ និងបេះដូងលោតញាប់ខ្លាំងឡើងៗ ហើយបានរាប់លេខ 0 មានរហូតដល់ប្រាំពីរខ្ទង់ និងមានលេខ 5 នៅពីមុខលេខ 0 ទាំងពីរខ្ទង់នោះ គឺជាទឹកប្រាក់រង្វាន់ធំជាងគេរបស់ M-150 គឺលោកឈ្នះទឹកប្រាក់ 50 លានរៀល​ ដែលក្នុងគ្រានោះហើយធ្វើឲ្យលោករំភើបអរយ៉ាងខ្លាំងគ្មានអ្វីប្រៀបបាន ព្រោះលោកធ្លាប់តែស្រមៃលេងៗសោះ ពេលនេះបានក្លាយជាការពិតមែនទែនហើយ។

នេះជាសំណាងដ៏អស្ចារ្យរបស់អតិថិជនគាំទ្រភេសជ្ជៈ M-150 ដែលធ្វើឲ្យលោក ហុង វណ្ណៈ អាចយកប្រាក់រង្វាន់នេះទៅសងបំណុលធនាគារបាន និងរស់នៅក្នុងជីវភាពល្អប្រសើរជាងមុន ក្នុងគ្រាដែលលោកកំពុងជួបទុក្ខលំបាករកចំណូលមិនបាន ព្រោះតែវិបត្តិជំងឺកូវីដ19 ពុំសូវមានអ្នកជិះតាក់ស៊ី និងផ្ញើឥវ៉ាន់ ហើយលោកត្រូវរការលុយបង់សងឲ្យធនាគារ នេះហើយដែលធ្វើឲ្យលោក វណ្ណៈ រំភើបនឹងសំណាងមួយនេះខ្លាំងណាស់ ហើយលោកជឿជាក់ថាសំណាងធំដ៏អស្ចារ្យនេះនឹងបន្តទៅអ្នកទាំងអស់គ្នានៅថ្ងៃណាមួយ​ កុំភ្លេចញ៉ាំ M-150 ឈ្នះពិត ចែកពិត សំណាងពិត។

  លោក ហុង វណ្ណៈ ឈ្នះរង្វាន់៥០លានរៀលពី M-150

ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 បន្តផ្តល់សំណាងអច្ឆរិយៈឈ្នះប្រាក់លានភ្លាមៗ តាមរយៈការពិសាភេសជ្ជៈរបស់ខ្លួន «រង្វាន់កាន់តែច្រើន កម្លាំងកាន់តែខ្លាំងភ្លាមៗ» ដែលមានរង្វាន់សរុបច្រើនជាង 10,000,000,000 រៀល (មួយម៉ឺនលានរៀល) ដោយគ្រាន់តែពិនិត្យក្រោមគម្របដបភេសជ្ជៈប៉ូវកម្លាំង M-150 អ្នកអាចមានសំណាងក្លាយជាអ្នកឈ្នះរង្វាន់ធំដល់ទៅ 50លានរៀល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]