ភ្នំពេញ៖ ពិធីការិនីឆ្នើមប្រចាំទូរទស្សន៍បាយ័ន កញ្ញា ហេង កែវនីតា មួយរយៈចុងក្រោយនេះ តារារូបនេះ បានធ្វើឲ្យទស្សនិកជន និងហ្វេនចាប់អារម្មណ៍ជាខ្លាំងទៅលើការស្លៀកពាក់ តុបតែងខ្លួនជាមួយស្ទាយ៍ថ្មីទាន់សម័យយ៉ាងស៊ីវិល័យ។ ម្យ៉ាងវិញទៀត ទោះវ័យកាន់តែជ្រេបន្តិចមែន តែបើងាកទៅមើលរូបសម្ផស្សវិញ តារារូបនេះ កាន់តែមានសម្រស់ស្រស់ស្អាត មានស្បែកតឹងណែនគួរឲ្យចាប់អារម្មណ៍ខ្លាំង។
លើសពីនេះទៅទៀត គេសង្កេតឃើញ ចាប់តាំងពីតារាស្រីរូបនេះ មានអាយុកាន់តែច្រើនមក នាងតែងតែបង្ហោះរូបស្លៀកនៅឈុតស៊ិចស៊ី បង្អួតដើមទ្រូង និងរូបរាងពេញទំហឹង មិនតែប៉ុណ្ណោះ ថ្មីៗនេះនាងបានទៅលេងសមុទ្រ ព្រមទាំងថតរូបបង្ហោះស្លៀកឈុតប៊ីគីនីបញ្ចេញដងខ្លួន និងសាច់សខ្ចីយ៉ាងទាក់ទាញ នៅមាត់សមុទ្រថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ថ្មីៗនេះ កញ្ញា ហេង កែវនីតា បានផុសរូបភាពថ្មីរៀបចំខ្លួនយ៉ាងលេចធ្លោខ្លាំង អ្វីដែលគេចាប់អារម្មណ៍នោះ នាងបានថតរូបអង្គុយកាច់រាង បង្ហាញជើងស្រឡូន និងកាយវិការយ៉ាងស៊ីអារម្មណ៍ មើលទៅទាក់ភ្នែកតែម្ដង។ តួយ៉ាង រូបភាពថ្មីមួយសន្លឹកនេះ បានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ទោះបីតារារូបនេះ មានវ័យកាន់តែជ្រេ តែការលេងខ្លួនរបស់នាង នៅតែទាន់សម័យមិនចាញ់ក្មេងៗជំនាន់ក្រោយប៉ុន្មានឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]