បញ្ហាស្ពឹកភ្នែក កើតឡើងនៅពេលដែលយើងខំប្រឹងសម្លឹងធ្វើការដោយសម្លឹងមើលអេក្រង់កុំព្យូទ័រ ឬទូរស័ព្ទ អានសៀវភៅក្នុងរយៈពេលយូរ។ បញ្ហាស្ពឹកភ្នែកនេះ ជាបញ្ហាទូទៅមួយដែលគ្នាយើងក្នុងយុគសម័យបច្ចេកវិទ្យាជឿនលឿននេះ ងាយនឹងប្រឈម ដោយសារគ្រឿងអេឡិចត្រូនិចដ៏សម្បូរបែប។
ប៉ុន្តែ កុំបារម្ភ! វិធីជួយសម្រួលភ្នែកកុំឲ្យស្ពឹកក្រោយសម្លឹងកុំព្យូទ័រធ្វើការយូរ ឬលេង Facebook មើល Youtube ច្រើនទេ គ្នាយើងអាចចាប់ផ្ដើមធ្វើភ្លាមៗក្រោយអានអត្ថបទនេះចប់ ឬអានបណ្ដើរ ធ្វើបណ្ដើរក៏បាន៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.ធ្មេចភ្នែក- គ្នាយើងខ្លះពេលផ្ដោតអារម្មណ៍ធ្វើការខ្លាំងពេកទៅ មិនសូវបានធ្មេញភ្នែកទេ ដែលជាបញ្ហាអាចបណ្ដាលឲ្យភ្នែកស្ងួត។ យើងត្រូវដឹងថាការធ្មេចភ្នែកជួយឲ្យបង្កើតទឹកភ្នែកដែលផ្ដល់សំណើម និងធ្វើឲ្យភ្នែកយើងស្រស់ថ្លា។ ត្រូវធ្មេចភ្នែកខ្លួនឯងរាល់ ៤៤ វិនាទីម្ដង ដើម្បីជួយឲ្យភ្នែកមានសំណើមគ្រប់គ្រាន់ មិនក្ដៅ មិនក្រហាយ។
២.សម្រាកភ្នែក- ការដែលយើងខំធ្វើការងារជារឿងល្អ តែការដែលសម្លឹងអេក្រង់យូរពេកមិនមែនជារឿងល្អសម្រាប់ភ្នែកយើងទេ។ យើងគួរសម្រាកភ្នែកបន្តិច ទម្រេតខ្លួនលើកៅអីផ្អែក ហើយបិទភ្នែក ហើយគ្រលៀសភ្នែកឆ្វេងស្ដាំៗជារង្វង់។ ធ្វើរបៀបនេះ ម្ដងទៅ ២ ដងរាល់ម៉ោង ដើម្បីម៉ាស្សាគ្រាប់ភ្នែកឲ្យបានសម្រាក ផ្ដល់សំណើម និងកាត់បន្ថយសម្ពាធសាច់ដុំភ្នែក។
៣.បន្ថយពន្លឺអេក្រង់- សារេពន្លឺអេក្រង់ឲ្យភ្នែកយើងទទួលយកបាន។ កុំទម្លាប់បើកពន្លឺភ្លឺខ្លាំងពេក បើមិននៅកណ្ដាលវាល (ក្រោមពន្លឺថ្ងៃ)។
៤.កំណត់ម៉ោងមើលអេក្រង់- វិធីនេះអាចរំលឹកយើងឲ្យសម្រាកពីការសម្លឹងអេក្រង់បន្តិច សឹមបន្តការងារទៀត ហើយវាក៏សំខាន់ដែរសម្រាប់ក្មេងតូចៗដែលចូលចិត្តមើលតុក្កតាយូរៗ។ យើងអាចកំណត់ម៉ោងនៅលើកុំព្យូទ័រ ឬទូរស័ព្ទដោយរាល់៤០-៦០នាទី/ម្ដង សម្រាកភ្នែក៣-៥នាទី។ល។
៥.ងើបចេញ- ទោះជាអារម្មណ៍នៅនឹងការងារ ឬវីដេអូក្នុងអេក្រង់ក៏ដោយ ក៏ត្រូវងើបចេញពីតុ ឬដើរចេញពីអេក្រង់ទៅរកទឹក ឬកាហ្វេមួយកែវ ឈរញ៉ាំរបស់នេះ មើលនោះមួយស្របក់សិនដែរ។ សម្រាកតែប៉ុន្មាននាទី មិនហួសហេតុ ឬដាច់ភាគខ្លាំងពេកនោះដែរ។
ក្នុងករណីដែលយើងខំប្រឹងធ្វើតាមតិចនិកទាំងនេះ ឬច្រើនទៀតនៅតែមានបញ្ហាស្ពឹកភ្នែក គួរតែទៅជួប និងពិនិត្យជាមួយគ្រូពេទ្យត្រឹមត្រូវ ដើម្បីរកដំណោះស្រាយផ្សេងៗទៀតទាំងបែបធម្មជាតិ ឬវិទ្យាសាស្ត្រជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]