ភ្នំពេញ៖ ភាពលេចធ្លោនិង ទេពកោសល្យរបស់តារាសម្តែងលំដាប់ជួរមុខលោក អ៊ុន សុធា គឺនៅតែនៅតែមានរហូតមកទល់បច្ចុប្បន្ន ដោយមិនតិចឆ្នាំនោះទេ ដែលលោកបានសម្តែងកាន់កាប់តំណែងតួអង្គឯករហូតមកដល់សព្វថ្ងៃនេះ។
ជាការពិតណាស់ ភាពជោគជ័យនៅក្នុងសិល្បៈ គឺស្ថិតនៅលើកំរិតទេពកោសល្យ បូករួមនឹង រូបសម្បត្តិផងដែរ ទើបអាចទទួលលទ្ធផលល្អមួយ ដែលនេះគឺជាមូលហេតុជម្រុញឲ្យតារាប្រុសរូបនេះអាចឈានដល់ចំណុចដ៏ខ្ពស់បែបនេះនោះ ជាពិសេសលោក ក៏ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់អំពីសម្រស់នឹងរូបរាងអំណោយផលពីធម្មជាតិដែលសក័្ខសមជាតារាពិតៗតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែកប៉ុន្មាននាទីមុននេះ លោកអ៊ុន សុធា បានតែងខ្លួនតាមសាមញ្ញ តាមរបៀបកម្លោះជនបទម្នាក់ ដោយមានអាវសាច់ក្រណាត់ ខោជើងវែងមូលជើងឡើងលើនិង មានក្រម៉ាចងនឹងចង្កេះមួយកំប្លេ ជាមួយនឹងសាច់មុខសខ្ចី រូបរាងសាច់ដំុធំៗនិង ទេសភាពហ៊ុមពទ័្ធទៅដោយដើមត្នោត ផ្ទះខ្ទមស្លឹកត្នោតប្រមាណជា២ទៅ៣ផ្ទះ ទោះបីជាមើលទៅមិនមានភាពទាន់សម័យក៏ពិតមែន ប៉ុន្តែគឺមើលទៅសង្ហានិង ស្រស់ស្អាតតាមលក្ខណៈស្រុកស្រែម៉្យាងផងដែរ។
ក្រោយពីបានឃើញដូច្នេះរួចមក អ្នកគាំទ្របានសរសើរអំពីតារាប្រុសម្នាក់នេះ ដែលអាចតុបតែងខ្លួនបានគ្រប់ទម្រង់ ទាន់សម័យក៏បាន សម័យបុរាណក៏បាន ដោយមើលទៅសង្ហាតាមរបៀបបែបបទម៉្យាងៗខុសៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]