ព្រឹកឡើង បានកាហ្វេខ្មៅ ឬតែខ្មៅមួយពែង គ្នាយើងមួយចំនួនពិតជាពេញចិត្តខ្លាំងមិនខាន។ បើគ្នាយើងមិនចង់បន្ថែមកាឡូរីចូលក្នុងរាងកាយដោយសារស្ករ ឬទឹកដោះគោទេ អាចសាកកាហ្វេខ្មៅ ឬតែខ្មៅបាន របស់ពីរយ៉ាងនេះពិតជាជួយផ្ដល់ថាមពលសម្រាប់ការប្រកបកិច្ចការការងារផ្សេងៗបាន។ ប៉ុន្តែគ្នាយើងដឹងទេថាមួយណាមានប្រយោជន៍ចំពោះសុខភាពជាង?
កាហ្វេខ្មៅមានជាតិកាហ្វេអ៊ីនខ្ពស់ ដែលអាចជួយបង្កើនថាមពលពេលយើងហាត់ប្រាណ។ នេះបើតាមការលើកឡើងរបស់លោកស្រី Sandhya Pandey អ្នកជំនាញផ្នែកអាហារូបត្ថម្ភមន្ទីរពេទ្យFortis នៅប្រទេសឥណ្ឌា។ លោកស្រីថាអ្នកចូលចិត្តហាត់ប្រាណ នឹងទទួលបានផលប្រយោជន៍ច្រើនពីការញ៉ាំកាហ្វេខ្មៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកស្រីឲ្យដឹងទៀតថា កាហ្វេខ្មៅក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ូតាស្យូម និងម៉ង់កានេស ដោយថាអ្នកញ៉ាំកាហ្វេខ្មៅជួយបន្ថយហានិភ័យកើតជំងឺធាត់ និងជំងឺទឹកនោមផ្អែមប្រភេទ២។
ចុះតែខ្មៅវិញ? តែខ្មៅក៏មានចំណុចល្អប្រហាក់ប្រហែលគ្នានឹងកាហ្វេខ្មៅដែរ គ្រាន់តែថាតែខ្មៅមានជាតិកាហ្វេអ៊ីនទាបជាងកាហ្វេខ្មៅ។ តែខ្មៅត្រូវអ្នកជំនាញអះអាងថាល្អសម្រាប់សុខភាព គ្មានជាតិខ្លាញ់ឆ្អែត និងជួយដល់ប្រព័ន្ធភាពស៊ាំ។ ការសិក្សាបានរកឃើញថាអ្នកផឹកតែខ្មៅទៀងទាត់ជួយឲ្យស្រកទម្ងន់។
អ៊ីចឹងគួរញ៉ាំតែខ្មៅ ឬកាហ្វេខ្មៅ? ការជ្រើសរើសញ៉ាំមួយណា គឺអាស្រ័យលើខ្លួនយើងផ្ទាល់ថាកំពុងចង់បានផលប្រយោជន៍ពីកាហ្វេខ្មៅ ឬតែខ្មៅ។ បើគ្នាយើង ចូលចិត្តហាត់ប្រាណ ការញ៉ាំកាហ្វេខ្មៅជារឿងល្អ ប៉ុន្តែបើគ្នាយើងណាចង់បន្ថយកាហ្វេអ៊ីន នោះតែខ្មៅជាជម្រើសល្អបំផុត។
លោកស្រី Sandhya ឲ្យដឹងដែរថា អ្នកមានបញ្ហាឡើងសម្ពាធឈាមខ្ពស់គួរចៀសវាងកាហ្វេខ្មៅ ហើយអ្នកផ្សេងទៀតក៏អ៊ីចឹងដែរ មិនគួរញ៉ាំកាហ្វេខ្មៅពេលល្ងាចនោះទេ ព្រោះអាចរំខានដំណេកបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]