ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀរ ពូទីន បាន​ចុចបញ្ជាមីស៊ីលផ្លោងអន្តរទ្វីបចំនួន ៤គ្រាប់ ឱ្យហោះចេញពីនាវាមុជទឹកទំនើបមួយគ្រឿង នៅក្នុងកម្មវិធីធ្វើតេស្តអាវុធនុយក្លេអ៊ែរជំនាន់ថ្មី ​ដើម្បីបង្ហាញពីភាពខ្លាំងក្លានៃកម្លាំងរបស់ខ្លួនឱ្យសហរដ្ឋអាមេរិកបានឃើញ។

យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា នាវាមុជទឹកឈ្មោះ​ វ៉ា្លឌីមៀរ ម៉ូណាម៉ាក (Vladimir Monomakh) នៃកងអង្គភាព ល្បាតដែនសមុទ្រប៉ាស៊ីហ្វិក (Pacific Fleet)  បានបាញ់មីស៊ីលប្រភេទ ប៊ូឡាវា (Bulava) ចំនួន ៤គ្រាប់ ជាបន្តបន្ទាប់ពីទីតាំងក្រោមផ្ទៃទឹកនៅសមុទ្រ អូហូតស្គ៍ (Okhotsk) ដែលស្ថិតនៅជិតឧបទ្វីប ខាំឆាតកា (Kamchatka) របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការពារជាតិបានគូសបញ្ជាក់ថា មីស៊ីលទាំង ៤គ្រាប់ បានហោះទៅវាយប្រហារគោលដៅដែលបានកំណត់យ៉ាងល្អបំផុត នៅក្នុងរយៈចម្ងាយប្រមាណ ៥,៤៧១គីឡូម៉ែត្រ ស្ថិតក្នុងតំបន់ អាខានហ្គេល (Arkhangelsk) នៅភាគពាយព្យ​ប្រទេសរុស្ស៊ី។

គួរជម្រាបថា នាវាមុជទឹក​  វ៉ា្លឌីមៀរ ម៉ូណាម៉ាក ​គឺជានាវាមុជទឹកជំនាន់ថ្មីនៃត្រកូលនាវាមុជទឹកនុយក្លេអ៊ែរ​ Borei-Class ដែលអាចផ្ទុកមីស៊ីល ​ប៊ូឡាវា បានចំនួន ១៦គ្រាប់។ ហើយ​នាវាថ្មីនេះ នឹងត្រូវបានប្រើប្រាស់​ជាផ្នែកសំខាន់នៃ​កងអង្គភាព​នុយក្លេអ៊ែររបស់​រុស្ស៊ី ក្នុងរយៈពេលជាច្រើនទសវត្សទៅមុខទៀត៕

លោក វ៉ា្លឌីមៀរ ពូទីន
មីស៊ីលអន្តរទ្វីបត្រូវបានបាញ់ចេញ ពីនាវាមុជទឹកនុយក្លេអ៊ែរ  វ៉ា្លឌីមៀរ ម៉ូណាម៉ាក
នាវាមុជទឹកនុយក្លេអ៊ែរ វ៉ា្លឌីមៀរ ម៉ូណាម៉ាក
មីស៊ីលទាំង៤គ្រាប់ បានហោះ​នៅក្នុងរយៈចម្ងាយប្រមាណ ៥៤៧១គីឡូម៉ែត្រ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]