ការធ្វើលំហាត់ប្រាណ មិនត្រឹមតែធ្វើឲ្យស្រីៗយើងមានរូបរាងសមសួន និងស្បែកភ្លឺថ្លាប៉ុណ្ណោះ ទេ តែវាក៏ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពរបស់យើងនៅក្នុងការការពារពីជំងឺមហារីកផ្សេងៗ ជាពិសេសមហារីកសុដន់ និងមហារីកក្រពេញប្រូស្តាតផងដែរ។ ការសិក្សាថ្មីមួយបានបង្ហាញថា អ្នកដែលហាត់ប្រាណនៅពេលព្រឹកចន្លោះពីម៉ោង៨ ដល់ម៉ោង១០ព្រឹក មានអត្រាវិវត្តទៅរកជំងឺមហារីកតិចជាងអ្នកដែលធ្វើលំហាត់ប្រាណនៅពេលរសៀល និងពេលល្ងាច។
១.ការគេង និងលំហាត់ប្រាណ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង អត្រាអ្នកដែលវិវត្តទៅជាជំងឺមហារីក និងអត្រាស្លាប់ដោយសារមហារីក គឺមានចំនួនខ្ពស់គួរឲ្យកត់សម្គាល់។ មនុស្សមួយចំនួនប្រហែលជាមិនធ្លាប់ដឹងទេថា ការផ្លាស់ប្ដូរម៉ោងហាត់ប្រាណដ៏តូចតាចនេះ បានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺមហារីក ដែលជាជំងឺដ៏កាចសាហាវមួយនៅក្នុងពេលបច្ចុប្បន្ននេះ។ ការបង្កើនសកម្មភាពរាងកាយនឹងជួយកាត់បន្ថយប្រេវ៉ាឡង់មហារីកបានយ៉ាងប្រសើរ។
ជាមួយគ្នានេះដែរ សង្វាក់នៃសកម្មភាពប្រចាំថ្ងៃ អាចមានទំនាក់ទំនងជាមួយឱកាសនៃការវិវត្តទៅរកជំងឺមហារីក។ សង្វាក់នៃសកម្មភាពប្រចាំថ្ងៃ គឺសំដៅទៅលើដំណើរការជីវសាស្ត្រដែលជះឥទ្ធិពលដល់វដ្ដនៃការគេង–ភ្ញាក់របស់មនុស្សម្នាក់ៗ។ ចំពោះអ្នកដែលធ្វើការវេនយប់អាចនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្វាក់នៃសកម្មភាពប្រចាំថ្ងៃ ដែលជាហេតុធ្វើឲ្យកើនឡើងនូវហានិភ័យនៃជំងឺមហារីកសុដន់។
២.លំហាត់ប្រាណពេលព្រឹកព្រលឹមកាត់បន្ថយហានិភ័យជំងឺមហារីក
ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ការវិវត្តទៅរកជំងឺមហារីកសុដន់ ត្រូវបានកាត់បន្ថយដល់ទៅ២៥% ចំពោះអ្នកដែលធ្វើលំហាត់ប្រាណនៅពេលព្រឹកព្រលឹម បើប្រៀបធៀបជាមួយនឹងអ្នកដែលមិនធ្វើលំហាត់ប្រាណទាល់តែសោះ។ យ៉ាងណាមិញ អត្ថប្រយោជន៍នៃលំហាត់ប្រាណពេលព្រឹកចំពោះជំងឺមហារីកសុដន់នេះ អាចបណ្ដាលមកពីអ័រម៉ូនអឺស្ត្រូហ្សែន ពីព្រោះនៅពេលដែលអ័រម៉ូននេះស្ថិតនៅក្នុងកម្រិតទាប យើងមិនចាំបាច់ព្រួយបារម្ភអំពីការកើតឡើងជំងឺមហារីកសុដន់ឡើយ។ ការហាត់ប្រាណនៅពេលព្រឹកជួយបញ្ចុះកម្រិតអ័រម៉ូននេះ ហើយអ័រម៉ូនអឺស្រ្តូហ្សែនទៀតសោតត្រូវផលិតច្រើននៅម៉ោង៧ព្រឹក។
ម្យ៉ាងវិញទៀត អ័រម៉ូនមេឡាតូនីន ក៏អាចជាកត្តាកាត់បន្ថយនូវជំងឺមហារីកសុដន់ផងដែរ ដោយសារតែវាអាចការពារប្រឆាំងនឹងហានិភ័យនៃជំងឺមហារីកផ្សេងៗ។ ការហាត់ប្រាណនៅពេលថ្ងៃ និងពេលយប់អាចពន្យារពេលនៃការផលិតនូវអ័រម៉ូនប្រភេទនេះដែរ។
ពិតណាស់ រាងកាយមនុស្សយើងគឺត្រូវការការថែទាំជាចាំបាច់ ដែលប្រៀបដូចជាម៉ាស៊ីនដែលត្រូវការចាក់ប្រេងដូច្នោះដែរ។ ដូចនេះ វាទាមទារឲ្យយើងភ្ញាក់ពីគេងជារៀងរាល់ព្រឹក ដើម្បីធ្វើលំហាត់ប្រាណរាងកាយជាប្រចាំ។ ចូរចាប់ផ្ដើមជាមួយនឹងការរត់ ហាត់យូហ្គា ឬទៅក្លឹបហាត់ប្រាណជាដើម ដើម្បីធានាថា រាងកាយយើងនឹងចាកផុតពីជំងឺមហារីកផ្សេងៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]