ភ្នំពេញ៖ សូ ដានីតា គឺជាតារាសម្តែងដ៏ប្រជាប្រិយភាពមួយនៅក្នុង រង្វង់សិល្បៈ ដែលបានបញ្ចេញស្នាដៃមិនតិចនោះទេតាមរយៈ ការសម្តែងជាតួស្រីនៅក្នុងខ្សែភាពយន្តជាច្រើនមកហើយ នាពេលកន្លងមកនេះ។
ជាការពិតណាស់ ទោះបីជាបច្ចុប្បន្ន តារាស្រីជើងចាស់រូបនេះបានសម្រាកពីអាជីពសិល្បៈ ដោយបើកអាជីវកម្មជាម្ចាស់់ហាងអាហារដ្ឋានមួយកន្លែងក៏ពិតមែន ប៉ុន្តែនៅពេលនេះ កញ្ញាក៏នៅតែត្រូវបានទទួលកេរ្តិ៍ឈ្មោះក្នុងនាមជាសិល្បការិនីដ៏មានបទពិសោធន៍មួយរូបផងដែរ ក្រៅពីនេះទៀត សង្កេតឃើញថា តារាម្នាក់នេះ ក៏បានបង្ហាញមុខមាត់គូស្នេហ៍តាមរយៈការដើរកម្សាន្តជាមួយគ្នាតាមបណ្តាញសង្គមជារឿយៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីថ្មីៗនេះ ក្រោយពីមានពាក្យសួរនាំពីមិត្តភក្តិផ្ទាល់ថា មិនដែលឃើញថតរូបថើបគ្នា ជាមួយគូស្នេហ៍លោក យុទ្ធ ឋានៈ សោះ មិនបង្អង់កញ្ញាក៏បានបង្ហោះសារនៅក្នុងបណ្តាញសង្គម អមជាមួយនឹងរូបភាពមួយសន្លឹកថា៖
បន្ទាប់ពីបង្ហោះបែបនេះរួចមក កញ្ញាសូ ដានីតា ក៏ត្រូវបានទស្សនិកជនគាំទ្រយ៉ាងពេញទំហឹង ដោយសារសេចក្តីសុខនិង ក្តីស្រលាញ់គឺកើតចេញពីចិត្ត ដោយយើងមិនចាំបាច់បង្ហាញរូបភាពស្វីតនៅក្នុងបណ្តាញសង្គម ដើម្បីបញ្ជាក់ពីចិត្តស្មោះនោះទេ៕
សូមចូលទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]