ត្បិតតែការប្រេះបបូរមាត់ ជាបញ្ហាតូចតាចមួយ ប៉ុន្តែបបូរមាត់ស្ងួត ប្រេះ ជាបញ្ហាមួយធ្វើឲ្យគ្នាយើងធុញទ្រាន់ ក្រៅពីធ្វើឲ្យបាក់សម្រស់ហើយ ប្រេះបបូរមាត់ក៏ធ្វើឲ្យយើងឈឺផ្សារបានដែរ។ ប្រេះបបូរមាត់អាចកើតឡើងបានគ្រប់ពេល ហើយភាគច្រើនកើតនៅពេលដែលអាកាសធាតុក្ដៅ ឬត្រជាក់ពេក ឬមួយយើងមានប្រតិកម្មជាមួយនឹងក្រែមលាបបបូរ។ល។
តែបើគ្នាយើងមានស្រឡាញ់បបូរមាត់ ចង់ឲ្យមើលទៅស្អាត ទន់រលោង គួរតែមានទម្លាប់ថែទាំបបូរមាត់ ដូចយើងធ្វើ skin care លើមុខ និងដងខ្លួនយើងដែរ ហើយគ្រាន់តែការផ្ដល់សំណើមដោយការលាបក្រែមព្យាបាលបបូរមាត់នៅមិនទាន់គ្រប់ទេ ទម្លាប់ខាងក្រោមនេះជួយរក្សាបបូរមាត់យើងបានស្អាត និងមានសុខភាពល្អ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. កុំលិឍបបូរមាត់៖ គ្នាយើងខ្លះ ចេះតែលិឍបបូរមាត់ គិតថាជួយឲ្យសើម តែវាមិនជួយអ្វីនោះទេ។ ការលិឍបបូរមាត់អាចធ្វើឲ្យបបូរមាត់យើងស្ងួតខ្លាំងជាងមុនក្រោយពេលទឹកមាត់ស្ងួតបាត់ទៅ។
២. ញ៉ាំទឹកឲ្យច្រើន៖ យើងញ៉ាំទឹកឲ្យបានច្រើន ដើម្បីផ្ដល់សំណើមដល់បបូរមាត់ និងផ្ដល់សំណើមដល់ផ្នែករាងកាយដទៃទៀតដែរ។
៣. ប្រើម៉ាស៊ីនបន្សុទ្ធខ្យល់៖ ប្រសិនបើខ្យល់មានសភាពស្ងួត យើងអាចប្រើម៉ាស៊ីនបន្សុទ្ធខ្យល់ក្នុងផ្ទះ ឬបន្ទប់ ដើម្បីបន្ថែមសំណើមទៅក្នុងបរិយាកាស។
៤. ចៀសវាងផលិតផលធ្វើឲ្យមាត់ប្រតិកម្ម៖ ផលិតផលលាបមាត់ខ្លះមានផ្ទុកសារធាតុគីមីដែលអាចធ្វើឲ្យមាត់ស្ងួត។ ដូចនេះ យើងត្រូវជ្រើសយកផលិតផលដែលគ្មានក្លិនទឹកអប់ ឬអាល់កុល។
៥. ការពារបបូរមាត់៖ អាកាសធាតុត្រជាក់ កម្ដៅ ខ្យល់ សុទ្ធតែអាចធ្វើឲ្យបបូរមាត់យើងស្ងួត។ យកល្អ យើងគួរការពារបបូរមាត់ដោយលាបក្រែមផ្ដល់សំណើម ឬក្រែមមានផ្ទុកសារធាតុការពារកម្ដៅថ្ងៃមុនចេញទៅណាមកណា។
៦. ដកដង្ហើមតាមច្រមុះ៖ ការដកដង្ហើមតាមមាត់បណ្ដាលឲ្យស្ងួតបបូរមាត់ និងក្នុងមាត់បាន។ ប៉ុន្តែ ប្រសិនបើច្រមុះយើងមានបញ្ហាតឹង ឬអាលែកហ្ស៊ីញឹកញាប់ធ្វើឲ្យពិបាកដកដង្ហើម គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]