ភ្នំពេញ៖ ថ្មីៗនេះតារាសម្ដែងស្រីរាងតូចច្រឡឹងអ្នកនាង ឌុច លីដា សម្រាលបានកូនប្រុសម្នាក់មានមុខមាត់ស្អាត ឃ្យូតគួរឲ្យក្នាញ់ ដោយពេលនេះកូនប្រុសនាងមានអាយុជិតមួយឆ្នាំហើយ។ បន្ទាប់ពីសម្រាលកូនបានជាច្រើនខែ តារារូបនេះ បានសម្រេចចិត្តរៀបការស្ងាត់ៗ តាមប្រពៃណីជាមួយស្វាមីរបស់នាងជាផ្លូវការផងដែរ។
ក្រោយមានកូនរួច គេសង្កេតឃើញអ្នកម៉ាក់សម័យថ្មីរូបនេះ តែងតែបង្ហាញសកម្មភាពរស់នៅជាមួយនឹងកូនប្រុស ព្រមទាំងមើលថែកូនប្រុសដោយខ្លួនឯង បើទោះបីបច្ចុប្បន្ននាងវិលចូលវិស័យសិល្បៈវិញក៏ដោយ។ មិនតែប៉ុណ្ណោះ គ្រប់សកម្មភាពរបស់តារារូបនេះ បង្ហាញនូវស្នាមញញឹមយ៉ាងមានក្ដីសុខតែម្ដង ខណៈដែលមានកូនប្រុសម្នាក់គួរឲ្យក្នាញ់យ៉ាងដូច្នេះ។ យ៉ាងណាមិញ បើងាកទៅមើលរូបសម្ផស្សតារារូបនេះវិញឃើញថានាងនៅតែស្រស់ស្អាត មិនចាញ់កាលនៅក្រមុំឡើយ ទោះបីមានកូនមួយរួចក៏ពិតមែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ប៉ុន្មានខែចុងក្រោយ អ្នកនាង ឌុច លីដា តែងតែបង្ហោះរូបភាពជាមួយកូន និងសកម្មភាពក្នុងវិស័យសិល្បៈជាដើម តែមុននេះបន្តិច តារារូបនេះ បានផុសរូបអំឡុងពេលកំពុងពរពោះកូនប្រុសជាលើកដំបូង ហើយរូបភាពបីសន្លឹកនេះបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនឹងសម្រស់នាងគ្រប់គ្នា។ ដោយរូបភាពនោះ នាងបានរៀបចំខ្លួនស្លៀកក្នុងឈុតវែងពណ៌ខៀវ មើលទៅពិតជាស្រស់ស្អាតផូរផង់តែម្ដង បើទោះបីពោះធំ តែនាងបានតុបតែងខ្លួនយ៉ាងសុភាពគួរឲ្យចាប់អារម្មណ៍ខ្លាំង។ ជាពិសេស រូបភាពប៉ុន្មានសន្លឹកនេះ ត្រូវបានហ្វេនសរសើរពីរូបឆោមយ៉ាងស្រស់សោភារបស់នាង ពេលពោះធំគ្រប់គ្នាសឹងតែមិនដាច់ពីមាត់។
គួរបញ្ជាក់ផងដែរថា ក្រោយបង្ហាញមុខកូនប្រុស នេះជាលើកទី២ហើយ ដែលតារាស្រីរូបនេះ បានបង្ហាញរូបភាពពេលពរពោះ ឲ្យអ្នកគាំទ្របានឃើញយ៉ាងដូច្នេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]