គ្នាយើងមានបញ្ហាអាលែកហ្ស៊ីដែលឆ្ងល់អត់ថាបើយើងបណ្ដែតបណ្ដោយមិនព្យាបាលឲ្យបានត្រឹមត្រូវ តើបញ្ហាអាលែកហ្ស៊ីនឹងទៅជាយ៉ាងណា? ដូចគ្នាយើងដឹងហើយថា ពេលនិយាយដល់រឿងអាលែកហ្ស៊ី យើងនឹងនឹកឃើញអាការៈហៀរសម្បោរ ពិបាកដកដង្ហើមកម្រិតស្រាល ក្អក រមាស់ភ្នែក និង ឈឺក្បាលជាដើម។ គ្រាន់តែអ្វីដែលបានរៀបរាប់នេះរំខានយើងទៅហើយ ចុះនៅមានអ្វីទៀត?
១. ឆ្លងរោគនៅច្រមុះ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាលែកហ៊្សីអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ច្រមុះរបស់យើង នាំឲ្យហៀរសម្បោរ តឹងច្រមុះ និងកណ្ដាស់ជាដើម។ ប៉ុន្តែអ្វីដែលអ្នកកើតអាលែកហ្ស៊ីមិនសូវចាប់អារម្មណ៍ គឺអាចកើតមានការរលាកនៅក្នុងប្រហោងច្រមុះដែរ។
ពេលច្រមុះមានការរលាក នឹងមិនអាចសម្ងួតសារធាតុរាវបានដូចធម្មតានោះទេ ដូចនេះនឹងធ្វើឲ្យក្នុងច្រមុះក្លាយជាកន្លែងបណ្ដុំបាក់តេរី។ ពេលបាក់តេរីមាន និងលូតលាស់កាន់តែច្រើន វានឹងធ្វើឲ្យយើងរលាកក្នុងច្រមុះ ដែលនេះកើតពីការមិនបានព្យាបាលបញ្ហាអាលែកហ៊្ស៊ីឲ្យបានត្រឹមត្រូវ។
២. រំខានដំណេក
អ្នកខ្លះពេលអាលែកហ៊្សីធ្វើទុក្ខ នឹងមានអារម្មណ៍ពិបាកដកដង្ហើម ហើយពេលខ្លះមកពីក្នុងបន្ទប់មានធូលីច្រើនផង នឹងធ្វើឲ្យធូលីចូលក្នុងរន្ធច្រមុះយើង ធ្វើឲ្យពិបាកដកដង្ហើមកាន់តែខ្លាំង ជាហេតុនាំឲ្យរំខានដំណេកបាន។
មួយវិញទៀតបញ្ហាអាលែកហ្ស៊ី ក៏នាំឲ្យបានការរាំងស្ទះដល់ផ្លូវដង្ហើមដែរ ដែលបង្កឡើងដោយការហើមក្រពេញadenoids និង tonsil ។ ការស្ទះនឹងនឹងធ្វើឲ្យយើងតឹងច្រមុះ ពិបាកដកដង្ហើម និងពិបាកគេង។
៣. កើតជំងឺហឺត
ការមិនបានថែទាំ និងព្យាបាលបញ្ហាអាលែកហ្ស៊ីបានត្រឹមត្រូវនាំឲ្យមានការរលាក និងឆ្លងរោគ។ បញ្ហាធំបំផុតនៃការមិនព្យាបាលបញ្ហាអាលែកហ្ស៊ី គឺស្លេស្ម និងល្អងធូលីផ្ដុំគ្នានាំឲ្យស្ទះដល់ប្រព័ន្ធផ្លូវដង្ហើម។ ប្រសិនបើបញ្ហាមិនត្រូវបានដោះស្រាយ នោះនឹងនាំឲ្យមានបញ្ហារលាកខ្លាំងនៅត្រង់ត្រចៀក និងច្រមុះ ហើយយូរៗទៅនឹងនាំឲ្យកើតជាជំងឺហឺត។
ដូចនេះហើយបើគ្នាយើងមានបញ្ហាអាលែកហ្ស៊ីកុំបណ្ដែតបណ្ដោយ ត្រូវស្វែងរកការព្យាបាលត្រឹមត្រូវ ជាមួយគ្រូពេទ្យជំនាញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]