ភ្នំពេញ៖ សុខ ស្រីនាង គឺជាតារាចម្រៀងក្រោមទ្រនំផលិតរស្មីហង្សមាស ម្នាក់ដ៏មានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសកម្ពុជានិង ថែមទាំងត្រូវបានមហាជន គោរព ស្រលាញ់និង ទទួលស្គាល់ជាតារាស្រីលំដាប់ជួរមុខម្នាក់ផងដែរ។
ជាការពិតណាស់ ក្រៅពីទេពកោសល្យគួរឲ្យស្ញើចសរសើរ ក្នុងវិស័យសិល្បៈតាមរយៈទឹកដមសំដៀងដ៏គ្រលួចមានមន្តស្នេហ៍តារាម្នាក់នេះ គឺមានរូបសម្ភស្សស្អាតខ្លាំងផងដែរ មិនចាញ់ក្មេងៗប៉ុន្មាននោះ ដែលធ្វើឲ្យអ្នកគាំទ្រគន់មើលសម្រស់មិនចេះជិនណាយ សោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីប៉ុន្មានថ្ងៃមុននេះតារាចម្រៀងម្នាក់នេះ បានបង្ហោះរូបថត៤សន្លឹកដែល បង្ហាញឲ្យឃើញសម្រស់ដ៏ស្រស់ល្អឯក តាមរយៈសាច់ស ខ្ចី មុខសគ្មានមុនគ្មានស្នាម រួមទាំង ឈុតអាវរងារពណ៌ត្រួយចេកខ្ចី បែបសុិចសុីតិចៗពិតជាប្លែក ភ្នែកតែម្តង ដែលមើលទៅសក្ខ័សមជាមួយនឹងកញ្ញាខ្លាំងណាស់។
ក្រោយពីបានឃើញដូច្នេះអ្នកគាំទ្រក៏បានសរសើរអំពីសម្រស់ដ៏ស្អាតរបស់ សុខ ស្រីនាង ដែលអាចរក្សាសម្រស់បានមិនចាស់ មិនឡើងគីឡូ គឺអាចនិយាយបាននៅតែស្អាតមិនចាញ់កាលពីប៉ុន្មានឆ្នាំមុននោះឡើយ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]