ភ្នំពេញ៖ អាចនិយាយបានថា ជីវិតស្នេហារបស់ឌុច លីដា ជាមួយនឹងស្វាមីរបស់នាង ហាក់ដូចជា មានភាពស្ងប់ស្ងាត់ច្រើន រហូតសូម្បីតែ រូបនាង ពរពោះ និងសម្រាលកូនទៀត ក៏មិនមានអ្នកណាសូវដឹងនោះទេ ថានាង ទាក់ទងគ្នាពេលណា មានកូនពេលណា។
អ្វីគ្រប់យ៉ាង គឺនាង ទើបតែទម្លាយពេលនេះទេ ហើយកាលពីប៉ុន្មានសប្តាហ៍មុន តារាស្រីរូបនេះ ក៏បានរៀបការ យ៉ាងស្ងៀមស្ងាត់ទៀត ដោយមិនបង្ហោះ ឬផ្សព្វផ្សាយច្រើនទៀត ក្រោយរូបនាង បានសម្រាលកូនរួច ដែលធ្វើឲ្យមហាជន បានឆ្ងល់ថា ហេតុអី រូបនាង ខុសពីតារាផ្សេងៗ ដែលមានក្រុមគ្រួសារត្រឹមត្រូវសោះ តែនាង មិនសូវបង្ហាញទៅវិញ។ តែក៏មានមតិផ្សេងៗទៀត បានយល់ថា ប្រហែលរូបនាង ចង់ប្រើជីវិតឯកជន យ៉ាងស្ងប់ស្ងាត់បំផុត តាមអ្វីដែលនាង អាចធ្វើទៅបាន សំខាន់ថាតើ នាងរស់នៅជាមួយនឹង ក្រុមគ្រួសារមានក្តីសុខ ដែរឬអត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនោះដែរ កាលពីប៉ុន្មានអាទិត្យមុន ស្វាមីរបស់ ឌុច លីដា ក៏បានដាច់ចិត្តបង្ហោះរូបមួយសន្លឹក ក្រោយពួកគេ ស្រលាញ់គ្នា រហូតមានកូនតូចជាមួយគ្នា ដែលទើបតែពេលនេះទេ ដែលរូបលោក ព្រមបង្ហាញជាសារធាណៈយ៉ាងដូច្នេះ ដើម្បីឲ្យគ្រប់គ្នាដឹងយ៉ាងច្បាស់ថា ជាគូស្វាមីភរិយានឹងគ្នា ដោយលែងលាក់លៀមអ្វីផ្សេងទៀតនោះដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]