ការរស់នៅគ្មានអនាម័យ ការញុំាអាហារមិនស្អាត ឬឆ្អិនល្អ ការប៉ះពាល់របស់មិនស្អាត និងលេងផ្ទាល់ដី ជាមូលហេតុធ្វើឲ្យក្មេងកើតសត្វល្អិត មានព្រូន តេនញ៉ា អៀន ជាដើម។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ។
រោគសញ្ញាក្មេងកើតសត្វល្អិត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
– ស្គម
– ស្លេកស្លាំង
– ឧស្សាហ៍ឈឺពោះ
– រាករូស
– ចង្អោរ ក្អួត
– ក្អក
– ប៉ោង ឬហើមពោះ
– មិនឃ្លានអាហារ
– ស្រកទម្ងន់
– ញ៉ាំច្រើនយ៉ាងណាក៏មិនធាត់។
តើត្រូវផ្តល់ថ្នាំទម្លាប់សត្វល្អិតឲ្យក្មេងនៅពេលណា?
បើតាមលោកវេជ្ជបណ្ឌិត កូនក្មេងដែលមានអាយុចាប់ពី ១ ឆ្នាំឡើងទៅ ម៉ាក់ប៉ាអាចឲ្យលេបថ្នាំទម្លាក់សត្វល្អិតបានហើយ ដែលទូទៅក្មេងតម្រូវឲ្យលេបថ្នាំសម្លាប់សត្វល្អិត ឬព្រូន រៀងរាល់ ៦ ខែ/ម្តង នោះទើបរាងកាយលូតលាស់បានល្អ មិនស្គមស្គាំង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]