ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅគណនី អ៉ីនស្តារក្រាម​ beautypageants_misscambodia បានចែកចាយរូបភាពមួយសន្លឹក នៃសម្រស់របស់ បវរកញ្ញាឯកចក្រវាល ៣ ជំនាន់ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជាមួយរូបមួយប៉ុស្តិ៍នេះ។

ក្នុងនោះផងដែរ ត្រូវបានគេស្គាល់ថា កញ្ញា រឿន ណាត ជាបវរកញ្ញាឯកចក្រវាលឆ្នាំ ២០១៨ កញ្ញា សំណាង អេលីណា ជា បវរកញ្ញាឯកចក្រវាលឆ្នាំ ២០១៩​ និងជាចុងក្រោយ កញ្ញា រ៉េត សារីតា ម្ចាស់ជ័យលាភីលេខមួយ បវរកញ្ញាឯកចក្រវាលប្រចាំឆ្នាំ ២០២០ នេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ដោយអ្នកទាំងបី សុទ្ធសឹងតែសម្រស់ផូរផង់ ចែងចាំងរៀងៗខ្លួន ជាមួយស្នាមញញឹមដ៏មានមន្តស្នេហ៍ ជាពិសេសនោះ អមនឹងរ៉ូបដ៏សែនលេចធ្លោ បានបញ្ចេញភាពទំនុកចិត្ត តាមរយៈរូបភាពមួយនេះ ត្រូវបានឲ្យគេដឹង ថាពួកគេសុទ្ធតែមានសមត្ថភាព មិនថាចំនេះដឹង​ ក៏ដូចជា រូបសម្រស់នោះឡើយ។

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ ត្រូវបានហ្វេនៗនៅលើបណ្តាញសង្គម លើកសរសើរ ថាមានភាពទាក់ទាញម្នាក់មួយបែប មិនមានការប្រៀបធៀប ដោយលើកម្នាក់ ទម្លាក់ម្នាក់ឡើយ ព្រោះពួកគេទាំងបី សុទ្ធតែមានភាពស្រស់ស្អាតទាំងក្នុងនិង ក្រៅ ក៏ដូចជាមានទេពកោសល្យ រៀងៗខ្លួន៕

សូមទស្សនារូបភាពខាងក្រោម៖

 រឿន ណាត
សំណាង អេលីណា
រ៉េត សារីតា
បវរកញ្ញាឯកចក្រវាល ៣ ជំនាន់
បវរកញ្ញាឯកចក្រវាល ៣ ជំនាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត