ភ្នំពេញ​៖ នៅក្នុងឆ្នាំ ២០២០ នេះ បើនិយាយពីតារាចម្រៀងស្រីវ៏យក្មេង ដែលកំពុងមានប្រជាប្រិយភាពខ្លាំងវិញ គឺគេមិនអាចរំលងកញ្ញា តន់ ច័ន្ទសីម៉ា បានទេ ព្រោះបទចម្រៀងរបស់នាងពីមួយបទទៅមួយបទ គឺមានសន្ទុះនៃការគាំទ្រខ្លាំងមែនទែនស្ទើតែគ្រប់បទ។ 

  កញ្ញា តន់ ច័ន្ទសីម៉ា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងបទថ្មីដែលមានចំណងជើងថា «កូនក្មេងនឹកមនុស្សចាស់» ជាប្រភេទបទចម្រៀងបែបមនោសញ្ចេតនាគួរឲ្យស្រលាញ់ កំពុងតែទទួលបាននូវការចុចចូលស្ដាប់យ៉ាងគំហុកពីសំណាក់ទស្សនិក ក្រោយបានបញ្ចេញនៅលើឆាណែលយូធូបរបស់ផលិតកម្ម Galaxy Navatra កាលពីសប្ដាហ៍មុននេះ។  

  កញ្ញា តន់ ច័ន្ទសីម៉ា ក្នុងបទ «កូនក្មេងនឹកមនុស្សចាស់»
  កញ្ញា តន់ ច័ន្ទសីម៉ា ក្នុងបទ «កូនក្មេងនឹកមនុស្សចាស់»
  កញ្ញា តន់ ច័ន្ទសីម៉ា ក្នុងបទ «កូនក្មេងនឹកមនុស្សចាស់»

យោងតាមប្រភពពីខាងផលិតកម្ម Galaxy Navatra ផ្ទាល់ ដែលជាទ្រនំរបស់តារាចម្រៀងស្រីរូបនេះ ក៏បានឲ្យដឹងថា នាពេលបច្ចុប្បន្ន បទថ្មីនេះរបស់កញ្ញា តន់ ចន្ទសីម៉ា ក៏កំពុងតែផ្ទុះខ្លាំងនៅលើបណ្តាញសង្គម Tik Tok ផងដែរ ដោយមានអ្នកគាំទ្រធ្វើត្រាប់តាមប្រហលជា ១៣ ម៉ឺន៥ ពាន់ វីដេអូ ហើយក៏បានចាប់ផ្ដើមហក់ឡើងនៅក្នុងបណ្ដាញ YouTube ជាបណ្ដើរៗដែរ។​

គិតមកដល់ពេលនេះបទ «កូនក្មេងនឹកមនុស្សចាស់» មានចំនួនអ្នកចុចចូលស្ដាប់ជាង ១,៣ លានដងហើយ។ ហើយស្ថានភាពនេះក៏ត្រូវបានគេរំពឹងថា កញ្ញា តន់ ច័ន្ទសីម៉ា ទំនងជាអាចបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ខ្លួនឯងជាមួយបទចម្រៀងដ៏ថ្មីសន្លាងមួយនេះ ព្រោះបច្ចុប្បន្នក៏កំពុងអង្រួនពិភព Tik Tok មិនធម្មតាដែរ។ 

ម្យ៉ាងវិញទៀត កញ្ញា តន់ ចន្ទសីម៉ា ក៏ត្រូវបានគេមើលឃើញថា នាងជាតារាចម្រៀងដែលនៅមានវ័យក្មេងខ្ចីនៅឡើយ ប៉ុន្តែសមត្ថភាពរបស់នាងពិតជាខ្លាំង ដោយអាចច្រៀងបានគ្រប់ទម្រង់ និងច្រើនភាសាថែមទៀតផង ហើយគ្រប់បទចម្រៀងសុទ្ធតែទទួលបាននូវការគាំទ្រមិនតិចទេ។ តាមរបាយការណ៍កន្លងទៅ ចេញដោយផលិតកម្ម Galaxy Navatra បានបង្ហាញថា កញ្ញា តន់ ចន្ទសីម៉ា បានឈរ នៅលំដាប់កំពូលនៅក្នុងឆ្នាំ 2020 នេះ ដោយបទចម្រៀងរបស់នាងមានអ្នកទស្សនាសរុបរហូតដល់ជាង ៤០០ លានដងឯណោះ ដែលចំនួននេះមិនទាន់អាចមានតារាចម្រៀងរូបណាអាចធ្វើបាននៅឡើយ។

ដូច្នេះហើយ ភ្លាមៗ តន់ ចន្ទសីម៉ា ក៏ ត្រូវ បានផលិតកម្ម Galaxy Navatra កំណត់ តម្លៃពលកម្មសម្រាប់ការចេញ ច្រៀងតាមពិធីមង្គលការ ពិធីជប់លៀង ដល់ទៅ ២ម៉ឺនដុល្លារអាមេរិក។

ងាកមកបទ «កូនក្មេងនឹកមនុស្សចាស់» នេះដដែលវិញ ផលិតកម្ម Galaxy Navatra ក៏បានបង្ហាញពីការរំពឹងទុកថា អាចនឹងក្លាយជាបទដ៏ពេញនិយមជាងគេ ផ្នែកបទចម្រៀងមនោសញ្ចេតនានាចុងឆ្នាំ ២០២១ នេះ ជាក់ជាមិនខាន៕

 កញ្ញា តន់ ច័ន្ទសីម៉ា
 កញ្ញា តន់ ច័ន្ទសីម៉ា

តោះចង់ដឹងថា តើបទ «កូនក្មេងនឹកមនុស្សចាស់» នេះ មានអត្ថន័យជ្រាលជ្រៅ និងពីរោះយ៉ាងណាខ្លះនោះ សូមរីករាយសណ្តាប់ទាំងអស់គ្នាដូចខាងក្រោម៖

វីដេអូ
 កញ្ញា តន់ ច័ន្ទសីម៉ា
Tik Tok កញ្ញា តន់ ច័ន្ទសីម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

តន់ ច័ន្ទសីម៉ា