រាងកាយមនុស្សម្នាក់ៗពិតជាត្រូវការជាតិកាល់ស្យូម ព្រោះវាសារធាតុចិញ្ចឹមចាំបាច់ សម្រាប់រាងកាយដោយមិនគិតពីវ័យ ឬភេទឡើយ។ លោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ មិនមែនតែស្ត្រីមានផ្ទៃពោះប៉ុណ្ណោះទេត្រូវការជាចាំបាច់ មនុស្សយើងទូទៅបើខ្វះជាតិកាល់ស្យូមរាងកាយនឹងមានសភាពដូចខាងក្រោមនេះ។
១- គេងមិនលក់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាល់ស្យូមមានតួនាទីសំខាន់ក្នុងការបង្កើតអ័រម៉ូនមេឡាតូនីនដែលជួយឲ្យគេងលក់។ ទោះបីជាពេលខ្លះកង្វះជាតិកាល់ស្យូមមិនបង្កផលប៉ះពាល់ដល់ដំណេក ប៉ុន្តែវាអាចធ្វើឲ្យយើងគ្មានកម្លាំងពេញលេញឡើងវិញនៅព្រឹកបន្ទាប់។
២- អស់កម្លាំង
រោគសញ្ញាដែលបញ្ជាក់ថាយើងខ្វះកាល់ស្យូម គឺតែងតែមានអារម្មណ៍អស់កម្លាំងល្ហិតល្ហៃសឹងតែគ្រប់ពេលទាំងដែលបានញ៉ាំគ្រប់គ្រាន់ទៅហើយ។ ដូច្នេះប្រសិនបើសង្កេតឃើញខ្លួនឯងអស់កម្លាំងខ្លាំង ល្ហិតល្ហៃ ចូររកអាហារមានផ្ទុកជាតិកាល់ស្យូមញ៉ាំដូចជាទឹកដោះគោ បន្លែបៃតង ទឹកសណ្ដែក គ្រាប់អាល់ម៉ុន ជាដើម។
៣- ក្រចកផុយស្រួយ
ក្រចកត្រូវការបរិមាណជាតិកាល់ស្យូមគ្រប់គ្រាន់ ដើម្បីឲ្យមើលទៅភ្លឺរលោង និងមានសុខភាពរឹងមាំ។ ប្រសិនបើក្នុងខ្លួនយើងមានបញ្ហាខ្វះកាល់ស្យូម ក្រចកនឹងប្រែទៅជាផុយ ស្ងួត ងាយរបក និងបាក់។
៤- មានបញ្ហាសាច់ដុំ
អាការៈរមួលសាច់ដុំច្រើនកើតឡើងនៅពេលយប់ គឺជារោគសញ្ញា ដំបូងបំផុតដែលខ្វះជាតិកាល់ស្យូមក្នុងរាងកាយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]