ភ្នំពេញ៖ អ្នកណាមិនល្បី ពីតារាសម្តែងស្រី បេនី យ៉ាំង តែបច្ចុប្បន្ន កញ្ញា បានដកខ្លួនចេញពីវិស័យសិល្បៈខ្លាំងតែម្តង ដោយសារតែរូបនាង ចង់ចំណាយពេលជាមួយនឹង មុខរបររកស៊ីរបស់នាង ឲ្យបានច្រើន ហើយជាពិសេស នាពេលនេះ កញ្ញា មានហាងទៅដល់៣ នៅក្នុងដៃ ដូចជា ហាងលក់ផលិតផលថែរក្សាសម្ផស្ស ភោជនីយដ្ឋាន និង ហាង លក់សម្លៀកបំពាក់។

កាលពីម្សិលមិញនេះដែរ តារាស្រីរូបនេះ ក៏បានបញ្ចេញនូវរូបជាច្រើន ដែលប្រិយមិត្តមិនដែលបានឃើញ ពីចំណុចចាប់់ផ្តើមដំបូង នៃការរកស៊ីរបស់នាង រហូតមានហាង៣ក្នុងដៃបែបនេះ ហើយក្នុងនោះ នាង ក៏បានបញ្ជាក់ដែរថា នាងមានជួបឧបសគ្គជាច្រើនខ្លាំងណាស់ ទម្រាំមកដល់ពេលបច្ចុប្បន្ននេះ ដោយសារតែ រូបនាង ត្រូវចិញ្ចឹមក្រុមគ្រួសារ និងចិញ្ចឹមខ្លួនឯងដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយនាងបានសរសេររៀបរាប់ថា៖

យ៉ាងណាមិញ ការខំតស៊ូរបស់ បេនី យ៉ាំង ក៏មានមនុស្សជាច្រើន បានសរសើរពីនាងមិនតិចទេ ដោយសារតែ រូបនាង មិនមែនជាកូនអ្នកមាន តែបេនី យ៉ាំង ខិតខំតស៊ូ ព្យាយាម រកស៊ីដោយខ្លួនឯង រហូតមានហាងពេញដៃ ដូចពេលបច្ចុប្បន្ន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង