ភ្នំពេញ៖ កាន់តែមានជីវិតរស់យ៉ាងស្រស់បំព្រង ចំពោះតារាសម្ដែងប្រុស លោក ឈុំ ស៊ីថា បន្ទាប់ពីបានសាងក្រុមគ្រួសារមួយយ៉ាងកក់ក្ដៅ ពោរពេញដោយសុភមង្គល ដែលជាគ្រួសារមួយនៅក្នុងក្ដីស្រមៃរបស់មនុស្សគ្រប់គ្នា។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ លោក ឈុំ ស៊ីថា ស្រាប់តែបានបង្ហាញដំណឹងដ៏ល្អបំផុត នៅក្នុងក្រុមគ្រួសាររបស់លោក ខណៈដែលភរិយាជាទីស្រលាញ់ បានសម្រាលបានកូនភ្លោះ ៣ នាក់យ៉ាងជោគជ័យ ព្រមទាំងមានសុខភាពល្អ ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាចនិយាយបានថា នេះមិនមែនជារឿងស្រួលនោះទេ សម្រាប់មនុស្សម្នាក់ដែលបានពរពោះកូនភ្លោះដល់ ៣ នាក់ តែលោក ព្រមទាំងភរិយា ក៏បានខិតខំថែរក្សាសុខភាពឲ្យបានល្អជាទីបំផុត រហូតដល់ទទួលបានសមាជិកថ្មីដោយសុវត្ថិភាពបែបនេះ ជាពិសេស ក៏មានបណ្ដាហ្វេនៗជាច្រើន បានចូលរួមអបអរចំពោះ អ្នកទាំងពីរ និងជូនពរឲ្យកាន់តែមានក្ដីសុខក្នុងក្រុមគ្រួសារ ជាមួយនឹងកូនភ្លោះសំណព្វចិត្តទាំង ៣ នាក់​ រហូតទៅ ផងដែរ៕​

សូមទស្សនារូបភាពខាងក្រោម៖

លោក ឈុំ ស៊ីថា 
លោក ឈុំ ស៊ីថា 
លោក ឈុំ ស៊ីថា និង ភរិយា
លោក ឈុំ ស៊ីថា និង ភរិយា
 លោក ឈុំ ស៊ីថា និង កូនភ្លោះទាំង ៣
កូនភ្លោះទាំង ៣ របស់ លោក ឈុំ ស៊ីថា និង ភរិយា
កូនភ្លោះទាំង ៣ របស់ លោក ឈុំ ស៊ីថា និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈុំ ស៊ីថា​