តារាកម្សាន្ត: ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូន និងមហាជនដែលជាអ្នកនិយមគាំទ្រព័ត៌មានសិល្ប:កម្សាន្ត ច្បាស់ណាស់ពិតជាធ្លាប់បានទទួលជ្រាបនូវដំណឹងដ៏រីករាយរបស់តារាប្រុស៣ដួងគឺនាយក្រឹម លោកសុវណ្ណមករា និងលោកជុំស៊ីថា ដោយកាលពីពេលកន្លងទៅ តារាសម្តែងប្រុសទាំង៣រូបនេះ សុទ្ធសឹងតែបានទទួលបាននូវចំណងដៃនៃសេចក្តីស្នេហាជាមួយភរិយា ជាកូនភ្លោះដ៏ស្រស់ស្អាត រហូតទទួលបានការគាំទ្រ និងសាទរយ៉ាងខ្លាំងពីសំណាក់ហ្វេនៗដែលជាអ្នកគាំទ្រពួកលោកផ្ទាល់តែម្តង។

យ៉ាងណាមិញ ខាងក្រោមនេះជារូបថតរបស់តារាប្រុសទាំង៣ដួងនេះ ជាមួយភរិយា និងកូនភ្លោះដ៏ស្រស់ស្អាត សូមទស្សនាដូចតទៅ÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១/.នាយក្រឹម និងភរិយា អ្នកនាងស្រីលាភ

តារាកំប្លែងដ៏មានប្រជាប្រិយភាពរូបនេះ ក្រោយចាប់ដៃគ្នាកសាងគ្រួសារជាមួយនឹងភរិយា អ្នកនាងស្រីលាភ ដែលជាតារារួមអាជីពរួចមក អ្នកទាំងពីរក៏ទទួលបានចំណងដៃជាកូនស្រីភ្លោះដ៏ស្រស់ស្អាតចំនួន២នាក់។

នាយក្រឹម និងភរិយា អ្នកនាងស្រីលាភ

២/. លោក សុវណ្ណមករា និងអតីតភរិយា អ្នកនាង ឈិន សុធារី

មុនពេលប្រកាសផ្តាច់ចំណងប្តីប្រពន្ធ តារាប្រុសស្រីអតីតស្វាមីភរិយាមួយគូនេះ ទទួលបានចំណងដៃជាកូនប្រុសភ្លោះមួយគូដ៏សែនស្រស់ស្អាតផងដែរ។

លោក សុវណ្ណមករា និងអតីតភរិយា អ្នកនាង ឈិន សុធារី

៣/.លោក ជុំ ស៊ីថា និងភរិយា

ក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយឧត្តមភរិយាដ៏ស្រស់សោភា តារាសម្តែងនិងបង្ហាញម៉ូតដ៏ស្រស់សង្ហារូបនេះក៏ទទួលបានចំណងដៃជាកូនភ្លោះដល់ទៅ៣រូបឯណោះ៕

លោក ជុំ ស៊ីថា និងភរិយា និងកូនៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវណ្ណ មករា