ភ្នំពេញ៖ កាលពីថ្មីៗនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសកញ្ញា សុខ ស្រីនាង បានបង្ហោះបង្ហាញខ្លួនជាមួយនឹង ឈុតសម្លៀកមួយឈុត ដ៏ស្រស់ស្អាត ទាក់ទាញមួយទៅកាន់មហាជននៅក្នុងបណ្តាញសង្គមយ៉ាងគគ្រឹកគគ្រេងផងដែរ។
ដោយឡែក តារាមួយដួងនេះ បានបង្ហោះរូបភាព៣សន្លឹកនៅក្នុងហ្វេសប៊ុក ដែលបង្ហាញពីឈុតរូបរាងដ៏ស្លីម ស្រឡូន សស្អាតគួបផ្សំនឹង សម្លៀកបំពាក់រោមសត្វពណ៍ស ដែលមើលទៅមនុស្សនិង ខោអាវពិតជាមានលក្ខណៈសុីចង្វាក់គ្នាខ្លាំងមែនទែន អាចនិយាយបានថាមើលទៅគឺមានភាពលេចធ្លោខ្លាំងតែម្តង ដែលខុសពីរាល់ដងដែល កញ្ញាស្លៀកសម្លៀកបំពាក់តែឈុតធម្មតាៗតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីបានឃើញដូច្នេះរួចមក អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដែលត្រូវជាហ្វេនរបស់ សុខ ស្រីនាង ក៏ពោលពាក្យសរសើរអំពីសម្រស់ដ៏ស្អាតរបស់ កញ្ញា ផងដែរជាពិសេសគឺជ្រើសរើសឈុតសម្លៀកបំពាក់ដ៏ប្រណីតដែលមានលក្ខណៈសាកសមនឹងរូបរាងដ៏ស្រឡូនរបស់តារាមួយរូបនេះតែម្តង បើទោះបីជា រូបនាង វ័យកាន់តែទៅមុខ តែសម្រស់ និងការតុបតែងខ្លួន នៅតែខ្ញង់ដដែល៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]