ភ្នំពេញ៖ បើនិយាយអំពីតំលៃខ្លួនក្នុងការចេញច្រៀង ប្រិយមិត្តប្រហែលជាបានជ្រាបច្បាស់ហើយថា បច្ចុប្បន្ននេះតារាចម្រៀងស្រីវ័យក្មេងកញ្ញា តន់ ចន្ទសីម៉ា ហាក់មានតម្លៃខ្លួនថ្លៃជាងគេ ដោយតម្លៃនេះគឺជាតម្លៃខ្លួនដែលផលិតកម្ម Galaxy Navatra បានដាក់ឱ្យនាងកាលពីពេលកន្លងមកនេះ។ 

ហើយបន្ទាប់ពីធ្លាយតម្លៃខ្លួនក្នុងការចេញច្រៀងជាសាធារណៈរបស់កញ្ញា តន់ ចន្ទសីម៉ា រួចមក ពេលនេះក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរគមនាគមន៍ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា បានក្លាយជាក្រុមហ៊ុនធំទី១ ដំបូងគេ ដែលហ៊ានចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ជួលតារាចម្រៀងស្រូបរីនេះទៅច្រៀង ប៉ុន្តែបើធៀបនឹងតារាបរទេសវិញ ក្រុមហ៊ុន Smart ក៏បានធ្លាប់ចំណាយទឹកប្រាក់ជួលជាច្រើនសែនដុល្លារមកច្រៀងក្នុងប្រទេសយើងរួចមកហើយដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាចម្រៀងកញ្ញា តន់ ច័ន្ទសីម៉ា

សម្រាប់ទីផ្សារតារាចម្រៀងក្នុងស្រុកជាមួយតម្លៃខ្លួនខាងលើនោះ Smart ហាក់ដូចជាមិនព្រឺរោមនឹងតម្លៃនេះទេ សំខាន់ឈ្មោះល្បីល្បាញនាពេលបច្ចុប្បន្ន គឺស័ក្កិសមបំផុតដែលនាងត្រូវទទួលបាន។ កញ្ញា តន់ ចន្ទសីម៉ា ត្រូវបានក្រុមហ៊ុន Smart ជួលឱ្យច្រៀងនៅយប់ថ្ងៃទី 31 ធ្នូ 2020 ជាមួយកម្មវិធីចុងឆ្នាំដ៏អស្ចារ្យ «2021 Virtual Sky – High New Year Countdown» ដែលនឹងនាំមកនូវការកម្សាន្តសប្បាយៗជាមួយសិល្បករជាង ២០ រូបផ្សេងទៀត។ ហើយក្នុងនោះដែរ កញ្ញា តន់ ចន្ទសីម៉ា ត្រូវបានគេដឹងថា ទទួលបានតម្លៃខ្លួនក្នុងតម្លៃមួយដែលថ្លៃជាងគេ។

តារាចម្រៀងកញ្ញា តន់ ច័ន្ទសីម៉ា នឹងលេចមុខក្នុងការប្រគុំតន្រ្តីរបស់ Smart

តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra បានកំពុងតែឈរនៅលំដាប់កំពូល ដោយបទចម្រៀងរបស់នាងមានអ្នកទស្សនារហូតជិត ៥០០ លានដង ដែលចំនួននេះមិនទាន់អាច មានតារាចម្រៀងរូបណាអាចយកឈ្នះនាងបាននៅឡើយទេ។ ថ្វីត្បិតតែនាងនៅក្មេងខ្ចីក៏ពិតមែន ប៉ុន្តែការបកស្រាយបទចម្រៀងរបស់តារាស្រីល្បីឈ្មោះរូបនេះវិញ គឺនាងអាចច្រៀងបានគ្រប់ទម្រង់ និងច្រើនភាសាផងដែរ ហើយជាក់ស្តែងទៀតសោត បទចម្រៀងរបស់នាងក៏ចេញច្រើនជាងគេ ដែលមានស្ទើរតែរាល់ថ្ងៃ ហើយល្បីស្ទើរគ្រប់បទ ដោយមិនទាន់អាចមានតារារូបណាអាចធ្វើដូចនាងទេ៕

តារាចម្រៀងកញ្ញា តន់ ច័ន្ទសីម៉ា
តារាចម្រៀងកញ្ញា តន់ ច័ន្ទសីម៉ា
តារាចម្រៀងកញ្ញា តន់ ច័ន្ទសីម៉ា
តារាចម្រៀងកញ្ញា តន់ ច័ន្ទសីម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

តន់ ច័ន្ទសីម៉ា