ទោះយប់ជ្រៅទៅហើយ ប៉ុន្តែនៅមានគ្នាយើងមួយចំនួន គេងមិនទាន់លក់ដោយសារកូរពោះគ្រូកៗ ធ្វើឲ្យពិបាកគេង។ គ្នាយើងដឹងអត់ ពេលទ្រាំគេងទាំងឃ្លាន អាចធ្វើឲ្យយើងឡើងគីឡូ និងប៉ះពាល់ដល់សុខភាព និងផ្នែកផ្សេងៗដូចជា បាត់បង់សាច់ដុំ ធ្វើឲ្យអស់កម្លាំង ឬគេងមិនគ្រប់គ្រាន់។ បញ្ហាគេងមិនលក់ដោយសារឃ្លានពេលយប់ មានគ្នាយើងមួយចំនួនឧស្សាហ៍ជួប ពិសេសយុវវ័យៗ ហើយខ្លះទ្រាំគេងទាំងឃ្លាន អត់ហ៊ានញ៉ាំព្រោះខ្លាចធាត់។
លើកក្រោយបើឃ្លានយប់ទៀត គ្នាយើងអាចញ៉ាំអាហារសម្រន់មានកាឡូរីទាបខាងក្រោម ដោយមិនបាច់ខ្លាចធាត់ ហើយវាថែមទាំងធ្វើឲ្យគេងលក់ស្រួលដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.ផ្លែចេក និង ប៊័រAlmond
ញ៉ាំផ្លែចេក ជ្រលក់ជាមួយប៊័រ Almond អាចជួយបង្កើនកម្រិត melatonin ក្នុងរាងកាយ ដើម្បីជួយឲ្យយើងគេងលក់ស្រួល ហើយវាមានកាឡូរីត្រឹមតែ ១៦៥កាឡូរី។
២.ផ្លែគីវី
ផ្លែគីវី ជាអាហារសម្រន់មួយសម្បូរទៅដោយវីតាមីន C។ យប់ឡើងបើឃ្លាន ញ៉ាំផ្លែគីវី ២ ផ្លែ មានកាឡូរីត្រឹមតែ៩៣ ប៉ុណ្ណោះ ហើយវាជាប្រភពធម្មជាតិនៃសារធាតុ serotonin ដែលជួយដល់ការសម្រាកបន្ធូរអារម្មណ៍ និងជួយទប់ស្កាត់ចំណង់អាហារ។
៣.ទឹកក្រឡុកប្រូតេអ៊ីន
ទឹកក្រឡុកធ្វើចេញពីទឹកដោះគោ និងផ្លែឈើផ្ដល់ប្រូតេអ៊ីន សម្រាប់ជួសជុលសាច់ដុំ និងមានផ្ទុកសារធាតុ tryptophan ដែលប្រើដើម្បីបង្កើតសារធាតុគីមីខួរក្បាលជួយដល់ការគេង។ ឧ. យើងធ្វើទឹកក្រឡុកដោយប្រើទឹកដោះគោមានជាតិខ្លាញ់ទាប ២៤០មិល្លីលីត្រ ជាមួយផ្លែម្នាស់មួយ ឬពីរកូនចាន ផ្ទុកត្រឹមតែ ១៦០កាឡូរី។
៤.យ៉ាអ៊ួរ
យ៉ាអ៊ួរ ជាប្រភពដ៏ល្អនៃប្រូតេអ៊ីនដែលជួយទប់ទល់ចំណង់អាហារ ហើយវាក៏សម្បូរទៅដោយកាល់ស្យូម ជួយឲ្យយើងគេងលក់បានស្រួលផងដែរ។ យ៉ាអ៊ួគ្មានជាតិខ្លាញ់ ១៧០ក្រាម មានត្រឹមតែ ៩៤កាឡូរីប៉ុណ្ណោះ។
៥.ស៊ុត
គ្នាយើងអាចគិតថា ស៊ុតមិនមែនជាប្រភេទអាហារសម្រន់ទេ ប៉ុន្តែ ស៊ុតងាយស្រួលក្នុងការចម្អិន ហើយវាក៏ជាប្រភពនៃប្រូតេអ៊ីន ដែលជួយមិនឲ្យយើងឃ្លានទៀត។ ស៊ុតធំមួយគ្រាប់ ផ្ទុកកាឡូរី៧២។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]