ស្រីៗច្បាស់ជាឆ្ងល់ហើយ ពិសេសអ្នកធ្លាប់ឆ្លងកាត់រឿងពពោះ និងសម្រាលកូន ឆ្ងល់ជាងគេជាងឯងតែម្តង មិនដឹងវាកើតអី គ្រាន់ពពោះភ្លាម មុខស្រាប់តែចេញមុនក្បាលខ្មៅៗពេញមុខ។ មុនប្រភេទនេះ ហៅថា មុនអ័រម៉ូន “Hello គ្រូពេទ្យ” នឹងប្រាប់ពីមូលហេតុ វិធីព្យាបាលសម្រាប់ស្រីៗទាំងកំពុងមានផ្ទៃពោះ ក៏ដូចជាត្រៀមពពោះបានដឹងទាំងអស់គ្នា។
១- មូលហេតុបណ្តាលឲ្យឡើងមុនអ័រម៉ូន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអំឡុងពេលមានផ្ទៃពោះ អ័រម៉ូន អង់ដ្រូហ្សែន កើនឡើងខ្លាំង ហើយការប្រែប្រួលនេះធ្វើឲ្យក្រពេញជាតិខ្លាញ់កើនឡើង បង្កើតជាតិខ្លាញ់ Sebum ច្រើនជាងមុន ទៅបាំងរន្ធញើស នាំឱ្យមានការរលាក និងបែកចេញមកក្រៅ។ មុនអ័រម៉ូន (មុនក្បាលខ្មៅ) លើស្ត្រីមានផ្ទៃពោះ ធម្មតាចេញមកនៅអំឡុងត្រីមាសទី ១ និងត្រីមាសទី ២ នៃការពពោះ។
២- វិធីសាស្ត្រថែទាំ
– មិនត្រូវលាងមុខញឹកញាប់ពេកទេ៖ ការលាងសម្អាតជ្រុលពេក នឹងធ្វើឲ្យបាត់បង់ជាតិប្រេងធម្មជាតិលើផ្ទៃមុខ។ ក្រពេញជាតិខ្លាញ់នឹងធ្វើការកាន់តែធ្ងន់ ផលិតប្រេងកាន់តែច្រើនជាងមុន។ ជាតិប្រេងលើសកម្រិត ធ្វើឲ្យធ្លាយចេញមកក្រៅ ជាហេតុបង្កឲ្យបិទរន្ធញើស។ លើសពីនេះ មិនត្រូវប្រើទឹកក្តៅលាងមុខទេ ព្រោះធ្វើឲ្យស្បែកស្ងួត។ គួរលាងសម្អាតមុខជាមួយទឹកក្តៅឧណ្ហៗ មិនមានជាតិសាប៊ូ ឬប្រេង។
– កុំដុសខាត់៖ ដុសខាត់មុខ នឹងកាន់តែជំរុញក្រពេញខ្លាញ់ធ្វើការកាន់តែខ្លាំងលើសដើម។ ប្រើតិចនិកលាងមុខថ្នមៗ ដើម្បីកម្ចាត់ភាពកខ្វក់លើស្បែកវិញ។ ប្រើកំណាត់ទន់ៗដើម្បីសម្អាតមុខ ដោយដុសរាងដូចរង្វង់។ ដើម្បីកម្ចាត់មេរោគ សូមជ្រើសយកផលិតផលណាគ្មានជាតិប្រេង និងកុំត្រដុសមុខឲ្យសោះ គួរទះតិចៗ ឬលាបសើៗវិញ។
៣- វិធីព្យាបាលសម្រាប់ស្រីៗមានផ្ទៃពោះ
– ទឹកខ្មេះផ្លែប៉ោម Apple cider vinegar៖ យើងអាចបង្កើតភាពម៉ត់រលោងជាមួយអង់ស៊ីមពីធម្មជាតិ និងអាល់ហ្វាអ៊ីដ្រូហ្ស៊ីអាស៊ីដ តាមរយៈការប្រើទឹកខ្មេះផ្លែប៉ោមជាប្រចាំ ដោយលាយទឹក ៣ ភាគ ជាមួយទឹកខ្មេះផ្លែប៉ោម មួយភាគ។ ឬអាចប្រើទឹកខ្មេះផ្លែប៉ោម ត្រាំសម្លីមូលៗ ហើយដាក់លើផ្ទៃមុខដើម្បីបញ្ចេញចោលប្រេង ដែលយើងមិនត្រូវការ។
– Baking soda៖ យក Baking soda មួយស្លាបព្រាកាហ្វេ លាយជាមួយទឹកមួយស្លាព្រាកាហ្វេ ដើម្បីព្យាបាលអុជខ្មៅៗទាំងនោះ។ បន្តក់លើមុននីមួយៗ ហើយទុកចោលឲ្យស្ងួត សឹមលាងចេញ។ Baking soda អាចជួយកម្ចាត់ប្រេងដែលលើស ជួយដំណើរការព្យាបាលកាន់តែមានប្រសិទ្ធភាព។
– ទឹកឃ្មុំ៖ ទឹកឃ្មុំត្រូវពិភពលោកទទួលស្គាល់យូរណាស់មកហើយ មានប្រសិទ្ធភាពព្យាបាល ការពារបាក់តេរី និងការបង្ករោគផ្សេងៗ។ វិធីប្រើទឹកឃ្មុំ គឺដំបូងលាងមុខជាមួយទឹកក្តៅឧណ្ហៗ រួចលាបទឹកឃ្មុំលើមុន ទុកចោលប្រហែលជា ២០-៣០ នាទី បន្ទាប់មកលាងចេញជាមួយទឹកស្អាត។ ទឹកឃ្មុំនឹងកម្ចាត់កន្លែងមានបញ្ហា ធ្វើឲ្យស្បែកម៉ត់រលោង។
– ប្រេងដូង៖ ប្រេងដូង មានប្រសិទ្ធភាពកម្ចាត់ស្បែកស្ងួត។ យកប្រេងដូងសុទ្ធ លាបស្តើងៗមុន ពេលចូលគេង នឹងធ្វើឲ្យស្បែកស្អាត។ ប្រេងដូង ប្រឆាំងពពួកផ្សិត និងបាក់តេរី។
– ស្រូវសាលី និងត្រសក់៖ ត្រសក់ និងស្រូវសាលី នាំធ្វើឲ្យស្បែកត្រជាក់ និងកម្ចាត់កន្លែងមានបញ្ហា។ កិនត្រសក់ជាមួយស្រូវសាលី យកដាក់ក្នុងទូទឹកកក បន្ទាប់មកលាបវាលើស្បែក ១០-១៥ នាទី ចាំលាងចេញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]