ភ្នំពេញ៖ តាមការពិតទៅ គ្មានអ្នកណា ចង់មានជីវិតគ្រួសារម្តងជា២ដងនោះទេ ហើយកាន់តែមិនចង់ក្លាយជាអ្នកមេម៉ាយនោះទេ គឺតែងតែចង់បាន ជីវិតយ៉ាងមានសុភមង្គល ជារៀងរហូតទៅ។ ប៉ុន្តែពេលខ្លះ ព្រហ្មលិខិត ឬវាសនា របស់មនុស្ស២នាក់ ក៏ត្រូវបញ្ចប់ត្រឹមហ្នឹងដូចគ្នា។
ទោះជាយ៉ាងណាក៏ដោយ ក៏តារាមួយចំនួន ដែលបានក្លាយខ្លួន ជាអ្នកមេម៉ាយ ក៏នៅតែបង្ហាញភាពរឹងមាំ ដើម្បីដើរតួនាទីយ៉ាងសំខាន់ ក្នុងការ ចិញ្ចឹមកូន ដូច្នេះមិនអាចទន់ខ្សោយ ឬ ឈឺចាប់រីងរៃ ធ្វើឲ្យខ្លួនទ្រុឌទ្រោម វេទនាបាននោះទេ។ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត សូម្បីតែសម្រស់របស់ពួកគេ ក៏ស្រស់ស្អាត មិនចាញ់ កាលពួកគេ នៅក្រមុំប៉ុន្មានឡើយ ដែលធ្វើឲ្យមហាជន អត់ទ្រាំសរសើរមិនបាន ពីការថែរក្សាសម្រស់របស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ បើនិយាយពីអាយុរបស់ពួកគេ ក៏មិនតិចនោះដែរ តែពួកគេ អាចធ្វើឲ្យ មុខមាត់នៅតែខ្ញង់បាន ព្រមទាំងរូបរាងស្លីមស្រឡូន គួរជាទីបេតី ដែលក្មេងមួយចំនួន សុំចាញ់ ជាមួយនឹងសម្ផស្សរបស់អ្នកមេម៉ាយឆ្នាំ២០២០ នេះ ដូចពាក្យគេនិយាយថា អាយុមិនសំខាន់ សំខាន់ចេះធ្វើខ្លួន ឲ្យនៅតែស្រស់ស្អាតរហូត៕
១) សុខ សោម៉ាវត្តី


២) ឈិន ច័ន្ទសុធារី

៣) ស៊ុំ សុម៉ាលី

៤) ភិន សុដាលីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]