បើសុខៗសំឡេងប្រែជាស្អក យើងក៏មិនសូវជាគិតច្រើនពីរឿងនឹងដែរ ភាគច្រើនគិតថា ប្រហែលសំឡេងស្អកដោយសារស្ងួតក ឬឈឺកប៉ុណ្ណឹងឯង។ ប៉ុន្តែគ្នាយើងគួរចាប់អារម្មណ៍បន្តិចនៅពេលដែលសំឡេងចេញស្អក ពេលខ្លះអាចបណ្ដាលមកពីបញ្ហាធ្ងន់ធ្ងរជាងអ្វីដែលយើងគិត។
“សំឡេងស្អក ជាការផ្លាស់ប្ដូរសំឡេងខុសប្រក្រតី ដែលបណ្ដាលមកពីលក្ខខណ្ឌផ្សេងៗ។ ពេលដែលសំឡេងយើងខុសប្រក្រតី វាអាចប្រែទៅជាគ្រលរ លឺខ្សាវៗ ឬត្បៀត។” នេះបើតាមការផ្សព្វផ្សាយឲ្យដឹងពីមន្ទីរពេទ្យ កាល់ម៉ែត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភាគច្រើន កត្តាដែលបណ្ដាលឲ្យសំឡេងប្រែជាស្អកមាន ការរលាកបំពង់សំឡេងស្រួចស្រាវ ការបង្ករោគដោយការរលាកផ្លូវដង្ហើមខាងលើ និងមួយចំនួនតូចទៀត បណ្ដាលមកពីការប្រើប្រាស់សំឡេងច្រើន។ ក្រៅពីកត្តាប៉ុន្មានខាងដើមនេះ នៅមានបញ្ហាមួយចំនួនទៀតក៏អាចធ្វើឲ្យសំឡេងយើងប្រែជាខុសប្រក្រតីដែរដូចជា៖
- ដុំពក ឬគីសនៅនឹងបំពង់សំឡេង
- ការច្រាលជាតិអាស៊ីដក្រពះ
- អាលែកហ្ស៊ី
- ការហឺតចូលនូវសារជាឮតិគីមី
- ការជក់បារី ជំងឺពកក
- គ្រោះថ្នាក់ចំបំពង់សំឡេង
- វិបត្តិប្រព័ន្ធប្រសាទ
- ដុំមហារីកបំពង់សំឡេង។ល។
ក្នុងករណីដែលគ្នាយើងមានបញ្ហាសំឡេងស្អក លើសពី២-៣សប្ដាហ៍ គួរតែប្រញាប់ទៅពិគ្រោះ និងរោគវិនិច្ឆ័យជាមួយគ្រូពេទ្យជំនាញ ឲ្យបានទាន់ពេលវេលា ព្រោះយើងឃើញថា សំឡេងស្អក ក៏អាចបណ្ដាលមកពីកាចសាហាវដូចជា ជំងឺដុំមហារីកបំពង់សំឡេងបានដែរ។
យ៉ាងណាមិញ យើងក៏អាចការពារ និងថែទាំបំពង់សំឡេងយើងឲ្យចៀសផុតពីបញ្ហាសំឡេងស្អកនេះបានជាមួយវិធីសាស្ត្រផ្សេងៗដែររួមមាន៖
– ចៀសវាងប្រើសំឡេងខ្លាំងៗ បើចាំបាច់ត្រូវមីក្រូហ្វូនជំនួសវិញ
– ចៀសវាងការជក់បារី
– សម្រាប់អ្នកជំងឺស្អកបណ្ដាលមកពីការច្រាលជាតិអាស៊ីដអាចព្យាបាលដោយថ្នាំ និងការតមអាហារមួយចំនួនដូចជា ផឹកភេសជ្ជៈមានជាតិអាល់កុល កាហ្វេ និងអាហារជាតិហឹរ
– សម្រាប់អ្នកជំងឺមួយចំនួន ទាមទារឲ្យមានការព្យាបាលដោយសំឡេង និងលំហាត់សំឡេង ជាមួយគ្រូពេទ្យផ្នែកសំឡេង។ល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]