ភ្នំពេញ៖ នៅសល់តែ១ថ្ងៃទៀតទេ ឆ្នាំ២០២០ នេះ នឹងត្រូវរំកិលខ្លួនចេញ ជំនួសមកវិញនូវវត្តមាននៃឆ្នាំ ២០២១ ម្តងហើយ។ ងាកមកនិយាយពី views បទចម្រៀងរបស់តារាចម្រៀងស្រីវ័យក្មេងកញ្ញា តន់ ចន្ទសីម៉ា វាពិតជាមិនគួរឲ្យជឿ ដែលតារាចម្រៀងវ័យក្មេងរូបនេះ ប្រើពេលមិនដល់មួយឆ្នាំផង វ៉ាដាច់គេទាំងអស់ ដោយមានចំនួនអ្នកចូលទស្សនាសរុបរហូតដល់ទៅ 525 លានដង។ នេះបើតាមបង្ហាញឲ្យដឹងមុននេះបន្តិចនៅលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra។
ផ្អែកតាមរបាយការណ៍ពីផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra អាចនិយាយបានថាកញ្ញា តន់ ចន្ទសីម៉ា គឺជាកំពូលតារាចម្រៀងស្រីវ័យក្មេងម្នាក់ ដែលមានអ្នកទស្សនាច្រើនជាងគេនៅកម្ពុជា នៅឆ្នាំ២០២០ នេះ គឺមានរហូតដល់ទៅជាង 525 លានដងឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![](https://s9.kh1.co/f9/f92adad6cf3c6692c847730620fe4642222bdfdc.png)
ជាក់ស្តែងក្នុងចំណោមបទចម្រៀងល្បីៗរបស់នាងគេឃើញមានបទ «ឡានសារ៉ែន» បានឈរនៅលេខរៀងទី1 ដោយ មានអ្នក views រហូតដល់ទៅ 31.9 លានដង ត្រឹមតែ១០ខែ, លេខរៀងទី2 គឺបានទៅលើបទ «ដណ្ដឹងអូនទៅ» មានអ្នក views រហូតដល់ទៅ 29.8 លានដង ត្រឹមតែ៩ខែ, លេខរៀងទី3 បានទៅលើបទ «ចង់សុំ Wifi» ដោយមានអ្នក views រហូតដល់ទៅ 25 លានដង ត្រឹមតែរយៈពេល ៥ ខែប៉ុណ្ណោះ។
តាមការវាយតម្លៃរបស់លោក យឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra នៅឆ្នាំ២០២១ កញ្ញា តន់ ចន្ទសីម៉ា នឹងឈរលំដាប់កំពូលបន្តទៀត ហើយ views បទចម្រៀងរបស់នាងនឹងកើនឡើងដល់ទៅ ១០០០ លានដង ដែលចំនួននេះគឺពិបាកនឹងមានតារាចម្រៀងរូបណាអាចដណ្ដើមតំណែងនាងបានណាស់។ នេះបើផ្អែកតាមសន្ទុះនៃការគាំទ្របទពិសោធន៍នៃភាពរីកចម្រើនរបស់នាង។
បែបណាក្ដីអ្នកគាំទ្រក៏ដូចជាអ្នកសិល្បៈទាំងអស់កំពុងតែចាំមើលថា តើអាចមានតារាចម្រៀងណា ដែលអាចដណ្ដើមតំណែងកញ្ញា តន់ ចន្ទសីម៉ា បានក្នុងទសវត្សរ៍ថ្មីនេះ៕
![](https://s9.kh1.co/6a/6a4920672a9e8b97ed93c9b483c0b2a1d2182671.jpg)
![](https://s9.kh1.co/7a/7a50c5c0082e4e072a8806123cb0e4d6e53e9451.jpg)
![](https://s9.kh1.co/2e/2e19e345c050036027ff9d0809823e37f3f927ea.jpg)
![](https://s9.kh1.co/74/745d5bf1033e92fc0b94a9868056e49ad598ac3c.jpg)
![](https://s9.kh1.co/8b/8ba5365e662fcc41b74b9dcce4140c5bf01dac73.jpg)
![](https://s9.kh1.co/00/001d5421e95e608b137eb30a14d86cc6f7c6d962.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
-
- សុទ្ធតែកំពូលតារាៗ ថ្ងៃបិទស៉ីហ្គេមលើកទី៣២ តារាស្រីទាំងនេះ ស្លៀកឈុតច្នៃឡើងទាក់ទាញ
- កំពូលតារាចម្រៀង និងអ្នកនិពន្ធឆ្នើម១០រូប បង្ហាញស្នាដៃក្នុងបទចម្រៀងមរតកប្រវត្តិសាស្រ្តនៃព្រឹត្តិការណ៍ស៊ីហ្គេម! (មានវីដេអូ)
- កប់ម្លេះ! ព្រាប សុវត្ថិ ចាប់ដៃ សីម៉ា និងកញ្ញា ធ្វើរឿងមួយនេះរួមគ្នា សម្រាប់ស៊ីហ្គេម ២០២៣