ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាកំប្លែង នាយចយ នៅក្រុម នាយក្រឹម ហាក់ដូចជា មិនមានមុខច្រើន តាមកញ្ចក់ទូរទស្សន៍ប៉ុន្មានទេ ដោយរវល់នឹងរកស៊ីរបរ លក់ជ្រូកខ្វៃ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង សន្ធឹកសន្ធាប់ ពីសំណាក់មហាជន។
ជាក់ស្តែង បើងាកទៅមើល ជីវិតឯកជនរបស់តារារូបនេះ ក៏ឃើញថា រូបលោក មានសុភមង្គល និងមានក្តីសុខ គួរជាទីពេញចិត្ត ក្រោយសាងជីវិតគ្រួសារ និងព្រមទាំងមានកូនតូចម្នាក់មួយទៀត ដែលជាចំណងដៃនៃអាពាហ៍ពិពាហ៍របស់លោក ជាមួយនឹង ភរិយា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលសំខាន់ កូនរបស់លោក កាន់តែធំឡើង កាន់តែគួរឲ្យស្រលាញ់ ដោយមិនដូចពាក្យដែលគេនិយាយនោះទេថា បើឪពុកមុខបែបណា កូននឹងកាត់តាមនោះ តែតាមការពិត កូនរបស់នាយចយ ពិតជាគួរឲ្យក្នាញ់ ជាមួយមុខប៉ោង ភ្នែកធំៗ ដូចជាក្មេងដទៃផងដែរ។ ហើយអ្នកដែលធ្លាប់និយាយ ឬពេបជ្រាយ មកលើពួកគេ នឹងស្ងាត់មាត់ឲ្យជ្រាប ក្រោយឃើញមុខមាត់កូនរបស់ពួកគេបែបនេះ ដូច្នេះអាចនិយាយបានថា គ្រប់យ៉ាងមិនអាចមើលឃើញ ឬវិនិច្ឆ័យ មុនបានឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]