គ្មានអ្វីពិបាកចិត្តជាង មើលឃើញស្នាមជ្រីវជ្រួញដែលលេចឡើងនៅលើផ្ទៃមុខរបស់យើង ក្រោយភ្ញាក់ពីគេងនោះទេ ពិសេស គឺស្នាមជ្រីវជ្រួញលើថ្ងាសតែម្តង។ ពិតណាស់ មិនថាស្ថិតនៅក្នុងវ័យណានោះទេ ស្រីៗយើងតែងតែចង់រក្សាអាយុជាអាថ៌កំបាំង និងចង់បានសម្រស់ក្មេងជាងវ័យជារៀងរហូត។ យ៉ាងណាមិញ មានកត្តាជាច្រើន ដែលបណ្ដាលឲ្យយើងកើតមាននូវស្នាមជ្រីវជ្រួញលើថ្ងាស ក្នុងនោះរួមមាន ឥរិយាបថគេង ស្ត្រេស ការធ្លាក់ទឹកចិត្ត ការខ្វះជាតិទឹក ការប្រែប្រួលអ័រម៉ូន កម្ដៅថ្ងៃ ឬរបបអាហារជាដើម។ ប៉ុន្តែ យើងមិនចាំបាច់បារម្ភទៀតនោះទេ ជាមួយនឹងតិចនិកថែរក្សាស្បែកទាំងនេះ ស្រីៗយើងច្បាស់ជាអស់កង្វល់រឿងស្នាមជ្រួញលើថ្ងាសតទៅទៀតមិនខាន។
១. របបអាហារត្រឹមត្រូវ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចូរញ៉ាំអាហារល្អៗ ដែលសម្បូរទៅដោយវីតាមីនC និងចៀសវាងការញ៉ាំអាហារដែលមានខ្លាញ់ និងកាបូអ៊ីដ្រាតច្រើន ពីព្រោះអាហារទាំងពីរប្រភេទនេះ អាចបង្កើនហានិភ័យនៃស្នាមជ្រីវជ្រួញបានយ៉ាងងាយ។ ចូរញ៉ាំទឹកឲ្យបានយ៉ាងតិច៨កែវ ជារៀងរាល់ថ្ងៃទើបធ្វើឲ្យស្បែកយើងមានជាតិទឹក និងមិនងាយលេចឡើងនូវស្នាមជ្រីវជ្រួញ។
២. ជម្រុះកោសិកាចាស់ៗ
ចូរធ្វើការជម្រុះកោសិកាចាស់ៗចំនួន២ដងក្នុងមួយសប្ដាហ៍ ដោយជ្រើសយកនូវក្រែមជម្រុះកោសិកាប្រភេទស្រាល ដែលមិនកាត់ស្បែក ឬធ្វើឲ្យរលាកស្បែក។ ពិតណាស់ ការជម្រុះកោសិកាចាស់ៗ គឺជាដំណាក់កាលដ៏សំខាន់បំផុតនៃការថែរក្សាស្បែក។ វាអាចជួយកម្ចាត់កោសិកាដែលងាប់ចេញពីស្បែករបស់យើង និងធ្វើឲ្យស្បែកភ្លឺស្រស់ថ្លា ក៏ដូចជាទន់ម៉ត់រលោងសាជាថ្មីម្ដងទៀត។
៣. ម៉ាស្សាដោយប្រើប្រេងអូលីវ
បន្ទាប់ពីលាងសម្អាតមុខរួច ចូរធ្វើកាម៉ាស្សាដោយប្រើប្រេងអូលីវប្រភេទ Extra Virgin Olive Oil ចំនួន២ទៅ៣ដំណក់ ដោយផ្ទាល់ទៅលើស្នាមជ្រីវជ្រួញ និងបរិវេណជុំវិញ។ ជាមួយគ្នានេះដែរ យើងក៏អាចប្រើប្រេងដូង ឬប្រេងអូលីវ លាយជាមួយនឹងប្រេងដូងជំនួសក៏បាន ពីព្រោះប្រេងទាំងពីរប្រភេទនេះ នឹងផ្ដល់សំណើមដល់ស្បែក ក៏ដូចជាបង្កើនភាពយឺតនៃស្បែក ដែលអាចកម្ចាត់នូវស្នាមជ្រីវជ្រួញបានយ៉ាងមានប្រសិទ្ធភាព។
៤. ប្រទាលកន្ទុយក្រពើ
មុនពេលលាងមុខរបស់យើងនៅពេលព្រឹក ឬពេលល្ងាច ចូរម៉ាស្សាជាមួយនឹងជែលប្រទាលកន្ទុយក្រពើទៅលើស្នាមជ្រីវជ្រួញដែលមាននៅលើថ្ងាសជាមុនសិន ដោយទុកចោលរយៈពេល១៥នាទី រួចលាងសម្អាតជាមួយនឹងទឹក និងហ្វូមលាងមុខជាក្រោយ។ ប្រទាលកន្ទុយក្រពើមានគុណប្រយោជន៍ក្នុងការបំបាត់នូវបញ្ហាស្បែកស្ងួត និងស្បែកដែលរងការបំផ្លាញ ក៏ដូចជាធ្វើឲ្យស្នាមជី្រវជ្រួញរលុបបាត់បន្តិចម្តងៗថែមទៀតផង។
៥. គេងឲ្យបានគ្រប់គ្រាន់
ការគេងគ្រប់គ្រាន់ មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពស្បែករបស់យើង។ ផ្ទុយទៅវិញ បើសិនជាយើងគេងមិនគ្រប់គ្រាន់ទេនោះ រាងកាយរបស់យើងនឹងផលិតអ័រម៉ូនCortisol ច្រើនលើសលប់ ហើយអ័រម៉ូនប្រភេទនេះ នឹងចូលទៅបំផ្លាញកោសិកាស្បែក ដែលធ្វើឲ្យស្បែករបស់យើងវិវត្តន៍ទៅរកស្នាមជ្រីវជ្រួញបានយ៉ាងឆាប់រហ័ស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]