ភ្នំពេញ៖ តារាចម្រៀង និងពិធីការិនីពូកែកំប្លែង មិនចេះរីកស្ងួតកញ្ញា សុភ័ក្រ កុសុម៉ា ពេលនេះ នាងកាន់តែទទួលបានការគាំទ្រច្រើនពីទស្សនិកជន និងមិត្តៗយុវវ័យ ចាប់អារម្មណ៍នឹងទេពកោសល្យ និងសមត្ថភាពនាង ដោយហេតុនេះមួយរយៈចុងក្រោយនេះ តារាស្រីរូបនេះ មានសន្ទុះ ការងារកាន់តែច្រើន គួរឲ្យកត់សម្គាល់។

យ៉ាងណាមិញ  នៅលើគណនីរបស់ តារាស្រីពូកែវោហារស័ព្ទរូបនេះ បង្ហោះរូបមួយសន្លឹក នៅបណ្តាញសង្គម ហ្វេសប៊ុក ក៏ដូចជា អ៉ីនស្តាក្រាម ដែលបានឈរកាន់រាង ជាមួយស្ទាយ៍បែបទាន់សម័យ អ្វីដែលមហាជនចាប់អារម្មណ៍នោះ បានបង្ហាញ រូបភាពទិដ្ឋភាពមួយជ្រុង នៃផ្ទះវីឡាយ៉ាងស្អាត មានទីធ្លាធំជាមួយសួនច្បារ នៅពីក្រោយតារាស្រីរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក្តី​ មានមហាជន ក៏ដូចជាហ្វេនមួយចំនួន បានចូលបញ្ចេញមតិ ចូលរួមអបអរ ជាមួយសមទ្ធិផលថ្មីមួយនេះ​របស់តារាស្រីរូបនេះ ដែលទើបតែទិញផ្ទះថ្មី នៅក្នុងបុរីមួយកន្លែង ដែលវាជា ញើសឈាមរបស់នាងផ្ទាល់ដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា នៅខាងមុខផ្ទះថ្មី
សុភ័ក្រ កុសុម៉ា នៅខាងមុខផ្ទះថ្មី
សុភ័ក្រ កុសុម៉ា នៅខាងមុខផ្ទះថ្មី
សុភ័ក្រ កុសុម៉ា នៅខាងមុខផ្ទះថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា