ក្មេងៗភាគច្រើនជួបបញ្ហាទល់លាមក ពិសេសនៅពេលផ្លាស់ប្តូររបបអាហារ។ ក្នុងនោះក្មេងមួយចំនួនពេលញ៉ាំបបរខាប់គ្រប់គ្រឿង ក៏ទៅជាក្តៀន ដោយធ្លាប់តែជុះរៀងរាល់ថ្ងៃ បែរជា ៣-៤-៥ ថ្ងៃទើបជុះម្តង។ ពេលកូនញ៉ាំបបរខាប់គ្រប់គ្រឿងបែរជាទល់លាមក តើត្រូវដោះស្រាយបែបណា?
បញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារណែនាំឲ្យសាកល្បងផ្លាស់ប្តូររូបមន្តនៃការធ្វើបបរខាប់គ្រឿង ដោយប្តូរពីបបរអង្ករធម្មតា ទៅអង្ករសម្រូបវិញ កាត់បន្ថយដំឡូងបារាំង ការ៉ុត ហើយប្រើបន្លែបៃតងជំនួសវិញ និងកាត់បន្ថយសាច់គោ សាច់ជ្រូក ដាក់សាច់ត្រីជំនួស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ថែមពីលើនេះ លោកស្រីវេជ្ជបណ្ឌិតសញ្ញាបត្រពីប្រទេសបារាំងរូបនេះណែនាំឲ្យយើងផ្តល់ទឹកកូនផឹកច្រើន និងឲ្យកូនញ៉ាំផ្លែឈើជួយសម្រួលដល់ការបន្ទោបង់ ដូចចេកទុំ ល្ហុងទុំ ស្រកានាគ ឬក្រូចពោធិសាត់។
ក្នុងនោះលោកស្រីវេជ្ជបណ្ឌិតហាមថា ពេលកូនទល់លាមក ម៉ាក់ប៉ាមិនត្រូវបន្ថយបរិមាណម្សៅទឹកដោះឲ្យកូនម៉ឹមដាច់ខាត ព្រោះធ្វើឲ្យខ្វះសារធាតុចិញ្ចឹម និងវីតាមីន ទៅវិញទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]