ភ្នំពេញ៖ គង់ ចាន់ស្រីមុំ គឺជាអតីតតារាសម្តែងម្នាក់ដែលមានប្រជាប្រិយភាពខ្លាំង ដែលកន្លងមកសង្កេតឃើញថា ធ្លាប់ឃើញការបង្ហាញខ្លួននៅតាមខ្សែភាពយន្តនិង វីដេអូបទចម្រៀងជាច្រើនខ្លាំងរាប់មិនអស់ ដែលជាហេតុដែលទស្សនិកជនអាចចំណាំបានដល់សព្វថ្ងៃនេះ។

ជាការពិតណាស់ តារាស្រីរូបនេះបានប្រឡូកក្នុងវិស័យសិល្បៈច្រើនឆ្នាំណាស់មកហើយ ដោយទទួលបានភាពជោគជ័យលើសពីការរំពឺងទុក ដោយសារតែទេពកោសល្យដ៏បុិនប្រសព្វ គួបផ្សំសម្រស់និង ការតុបតែងខ្លួនប្លែកស្អាតខុសពីអ្នកដទៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងប៉ុន្មានម៉ោងមុននេះ អ្នកម្តាយកូនមួយរូបនេះ បានបង្ហោះរូបភាពថ្មីៗ៣សន្លឹកដែល បង្ហាញពីសម្រស់ដ៏ស្រស់ស្អាត សាច់ខ្ចី ដៃជើង ស្រឡូន ចំណែកសម្លៀកបំពាក់វិញគឺកប់តែម្តង ដោយ អាវវាលក្លៀកត្រឹមផ្សិត ខោខ្លីនិង ចងកន្សែងស្បៃ មួយខាងក្រោយ មើលទៅពិតជាប្លែកភ្នែកហើយ មានភាពសុីវិល័យគួបផ្សំជាមួយ ទាន់សម័យរួមបញ្ចូលគ្នាតែម្តង។

ចំណែកឯហ្វេនៗវិញក៏បាននាំគ្នានិយាយសរសើរពីសម្រស់ គង់ ចាន់ស្រីមុំ និង ការតុបតែងខ្លួនតាមស្ទីលថ្មីនេះ ណាស់ ដោយមើលទៅមិនឆើតជ្រុលនិង មានលក្ខណៈសមរម្យផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

 គង់ ចាន់ស្រីមុំ
 គង់ ចាន់ស្រីមុំ
 គង់ ចាន់ស្រីមុំ
 គង់ ចាន់ស្រីមុំ
 គង់ ចាន់ស្រីមុំ
រូបភាពដែល គង់ ចាន់ស្រីមុំ ទើបបង្ហោះ
រូបភាពដែល គង់ ចាន់ស្រីមុំ ទើបបង្ហោះ
រូបភាពដែល គង់ ចាន់ស្រីមុំ ទើបបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ