ភ្នំពេញ៖ តេង លក្ខិណា អាចនិយាយបានថា ជាតារាស្រីមួយ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង កាលពីមួយរយៈមុន នៅពេលនាងប្រឡូកក្នុងវិស័យសិល្បៈពេញទី តែមកទល់ពេលនេះដែរ រូបនាង បានផ្អាកពីជីវិតមួយនេះ មួយទំហឹងហើយ ដោយមិនដឹងមកពីមូលហេតុអ្វីនោះទេ។

ក្នុងនោះដែរ បើក្រឡេកមើលពីជីវិតរបស់តារាស្រីរូបនេះបច្ចុប្បន្ន បានឲ្យឃើញថា រូបនាង​កំពុងតែសោយសុខ ជាមួយនឹងជីវិតឯកជនរបស់នាងយ៉ាងខ្លាំង ជាមួយនឹង ការរស់នៅក្នុងផ្ទះវីឡា ឡានទំនើប ហើយជាពិសេស ពេលនេះ នាងក៏ទើបតែផ្លាស់ប្តូរឡានមួយទៀតផងដែរ ដែលធ្វើឲ្យ ហ្វេន ពិតជាច្រណែននឹង ជីវិតរបស់នាងខ្លាំង ខណៈសម្រស់របស់នាង កាន់តែស្រស់ស្អាត និងវ័យក្មេងដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូម្បីតែរបស់របរប្រើប្រាស់របស់ តេង លក្ខិណា​ ក៏មិនឲ្យចាញ់តារាផ្សេងៗនោះដែរ ជាមួយនឹង របស់របរថ្លៃៗ ប្រ៊េនៗ ដូច្នេះហើយ ទើបធ្វើឲ្យ អ្នកដែលបានឃើញហើយ មិននិយាយពីនាង មិនបាននោះទេ ដែលឃើញជីវិតរបស់នាង កាន់តែរលូនទៅមុខ និងស្រស់បំព្រងយ៉ាងដូច្នេះនោះ។

គួរបញ្ជាក់ផងដែរថា តារាស្រី សាច់សខ្ចីដូចបណ្តូលចេក រូបនេះ ត្រូវបានគេចាត់ទុកថា ជាតារា សាងកេរ្តិ៍ឈ្មោះ បានខ្លាំង នៅពេលនាងចូលសិល្បៈ ដែលពេលនោះ នាងប្រឡូកទាំង តារាសម្តែង ពិធីការិនី និង តារាចម្រៀងផងដែរ តែសម្លេងរបស់នាង មិនសូវសមប្រកប ក៏នាងឈប់ច្រៀងវិញ ហើយនាងបន្ត ធ្វើការជា ពិធីការិនីដដែល តែសម្រាប់ពេលនេះ គឺតេង លក្ខិណា ស្ទើរតែបាត់មុខពីពិភពគុណមួយនេះហើយ បែរជាមកសោយសុខលើគំនរទ្រព្យទៅវិញ៕

តេង លក្ខិណា
តេង លក្ខិណា
តេង លក្ខិណា
តេង លក្ខិណា
តេង លក្ខិណា
ឡានរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

តេង លក្ខិណា